បាល់ទាត់អន្តរជាតិ
បិសាចក្រហមប៉ះគីឡូធ្ងន់មកពីតួរគី Galatasaray នៅរំលងអាធ្រាតនេះ!!!
នៅម៉ោង 2 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា) ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Galatasaray ជាក្លឹបមកពីលីគកំពូលនៃប្រទេសតួរគី ដែលជាការប្រកួតវគ្គជម្រុះ UEFA Champions League ក្នុងពូល A។
បិសាចក្រហមកំពុងឈរនៅបាតតារាងក្នុងពូល A បន្ទាប់ពីការប្រកួតដំបូងក្នុងក្របខណ្ឌ UCL ដោយមិនមានពិន្ទុ បន្ទាប់ពីចាញ់ Bayern Munich ក្នុងលទ្ធផល 4-3 កាលពីប៉ុន្មានសប្ដាហ៍មុន ខណៈដែល Galatasaray មាន 1 ពិន្ទុនៅក្នុងដៃ ក្រោយការប្រកួតដំបូងរបស់ពួកគេក្នុងលទ្ធផល 1-1 ជាមួយ Copenhagen។
យ៉ាងណាមិញ បិសាចក្រហម Manchester United ដែលកំពុងមានទម្រង់លេងធ្លាក់ចុះនោះ នឹងត្រូវធ្វើការធ្ងន់ក្នុងការដណ្ដើម 3 ពិន្ទុពី Galatasaray ព្រោះក្លឹបដែលមកពីតួរគីមួយនេះ ជាក្រុមខ្លាំងដែលមិនទាន់ចាញ់ឡើយនៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមអាចនឹងមានតែមបន្តិច ព្រោះពួកគេជាក្រុមម្ចាស់ផ្ទះ ហើយតារាឆ្នើមរបស់ខ្លួន Antony ត្រូវបានគេរំពឹងថា នឹងអាចត្រឡប់មកវិញ សម្រាប់ការប្រកួតនេះផងដែរ។
ប្រភព: BBC
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ21 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa