បាល់ទាត់អន្តរជាតិ
Schmeichel ថា ពេលនេះកីឡាកររបស់បិសាចក្រហមអស់ជំនឿចិត្តលើ Andre Onana ហើយ!!!
អតីតអ្នកចាំទីរបស់ក្លឹបបិសាចក្រហម Manchester United លោក Peter Schmeichel បាននិយាយថា កីឡាកររបស់បិសាចក្រហម ទំនងជាបាត់បង់ទំនុកចិត្តលើ Andre Onana ហើយ បន្ទាប់ពីគេបានបង្កើតកំហុសម្ដងហើយម្ដងទៀត។
កីឡាករវ័យ 27 ឆ្នាំរូបនេះ បានមកដល់ Old Trafford ដោយផ្ទេរពីក្លឹប Inter Milan នៅរដូវក្តៅដើមរដូវកាលនេះ ក្នុងនាមជាអ្នកជំនួសកន្លែងរបស់អតីតអ្នកចាំទី David de Gea ដែលបានចាកចេញនៅពេលផុតកុងត្រា។ ត្រឹមតែជាដំណាក់កាលដំបូងនៅជាមួយក្លឹបថ្មី Andre Onana បានបណ្ដោយឲ្យមានគ្រាប់បាល់ចូលទីរហូតដល់ 19 គ្រាប់ ក្នុងការបង្ហាញខ្លួន 11 ប្រកួត។
កំហុសសំខាន់ៗដែលគួរឲ្យកត់សម្គាល់របស់ Andre Onana បានកើតឡើងក្នុងការប្រកួតទល់នឹង Bayern Munich នៅពេលដែលគាត់បណ្ដោយឲ្យគ្រាប់បាល់ចូលទីពីការស៊ុតស្រាលៗរបស់ Leroy Sane។ Onana ក៏មានកំហុសមួយផ្សេងទៀត កាលពីពេលថ្មីៗនេះ ក្នុងជ័យជម្នះ 2-1 របស់ Man United ទៅលើ Brentford ដោយគាត់បានធ្វើឲ្យគ្រាប់បាល់របស់ Mathias Jensen ចូលទី។
ស្របពេលដែល Andre Onana កំពុងទទួលបានការរិះគន់ជាច្រើនពីអ្នកគាំទ្រនោះ អតីតអ្នកចាំទីរបស់ក្លឹបគឺលោក Schmeichel ក៏បានបញ្ចេញមតិលើរឿងនេះដែរ ដោយគាត់បានលើកឡើងថា៖ “ខ្ញុំគិតថា កំហុសជាច្រើនរបស់ Onana គឺជាសម្ពាធ។… ពេលនេះគាត់ធ្វើឲ្យក្រុមទាំងមូលខឹង។ ហើយមិត្តរួមក្រុមនឹងមិនទុកចិត្តគាត់ទៀតទេ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or