បាល់ទាត់អន្តរជាតិ
Man City រារាំងការចាកចេញរបស់ខ្សែបម្រើ Kalvin Phillips
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេដឹងថា បានរារាំងខ្សែបម្រើ Kalvin Phillips ពីការចាកចេញ កាលពីដើមរដូវកាលនេះ។ ពួកគេបានបាត់បង់កាពីតែនក្រុម Ilkay Gundogan ដែលសម្រេចចិត្តចូលរួមជាមួយ Barcelona ហើយបន្ទាប់មក Man City ស្ទើរតែបាត់បង់ខ្សែបម្រើម្នាក់ទៀតគឺ Kalvin Phillips ខណៈដែលកីឡាករអង់គ្លេសរូបនេះត្រូវបានក្រុមជាច្រើននៅ Premier League ចង់បាន (នេះបើយោងតាមរបាយការណ៍ពី Football Insider)។
យ៉ាងណាមិញ Kalvin Phillips បានបង្ហាញខ្លួននៅក្នុងការប្រកួតសរុបត្រឹមតែ 760 នាទីប៉ុណ្ណោះ គិតចាប់តាំងពីផ្ទេរមក Man City ក្នុងតម្លៃ 45 លានផោនពី Leeds United កាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 27 ឆ្នាំរូបនេះ ត្រូវបាន Man City រារាំងមិនឲ្យចាកចេញពីក្លឹប បើទោះបីជាគាត់មិនសូវមានឱកាសលេងបានទៀងទាត់ក្រោមការដឹកនាំរបស់លោក Pep Guardiola ក៏ដោយ។
ក្រៅពីបញ្ហារបួសរបស់ខ្លួននោះ Kalvin Phillips ក៏មិនសូវមានឱកាសចូលលេងបានច្រើនដែរ កាលពីរដូវកាលមុន ដោយគាត់ត្រូវបានប្រើប្រាស់ជាជម្រើសបន្ទាប់ពី Rodri និង John Stones។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ Manchester City ទទួលបានជោគជ័យខ្លាំង កាលពីរដូវកាលមុន ដោយលើកពាន 3 ក្នុងមួយរដូវកាល និងមិនត្រូវការជំនួយពី Kalvin Phillips ឡើយ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម