បាល់ទាត់អន្តរជាតិ
Newcastle ត្រៀមចរចាផ្ទេរខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Madrid
ក្លឹប Newcastle United ត្រូវបានគេរាយការណ៍ថា បានត្រៀមរៀបចំការដេញថ្លៃ 20 លានអឺរ៉ូ (17.5 លានផោន) សម្រាប់ខ្សែបម្រើកណ្តាលរបស់ក្លឹបអធិរាជស Real Madrid គឺកីឡាករ Dani Ceballos។ ក្លឹបអ្នកមាននៅអង់គ្លេសមួយនេះ ត្រូវបានគេដឹងថា នឹងចុះហត្ថលេខាផ្ទេរ Dani Ceballos នៅខែមករាដើមឆ្នាំក្រោយ។
កាលពីដើមរដូវកាលកន្លងទៅ Newcastle United បានពង្រឹងខ្សែបម្រើរបស់ពួកគេ ជាមួយនឹងការចំណាយប្រាក់ 55 លានផោន ទៅលើការទិញយក Sandro Tonali ពីក្លឹប AC Milan។ ទោះជាយ៉ាងណាក៏ដោយ Newcastle United បានបញ្ជាក់កាលពីសប្តាហ៍មុនថា Sandro Tonali កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញា និងសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីទាក់ទងនឹងសកម្មភាពល្បែងភ្នាល់ខុសច្បាប់របស់គាត់។
យ៉ាងណាមិញ Sandro Tonali អាចប្រឈមនឹងការជាប់បម្រាមរយៈពេលវែងពីបាល់ទាត់ចន្លោះពី 7 ខែទៅ 3 ឆ្នាំ។ ជាលទ្ធផល Newcastle ត្រូវបានគេជឿថា កំពុងស្វែងរកបេក្ខភាពខ្សែបម្រើចំណូលថ្មីម្នាក់ ដើម្បីមកជំនួសកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ។ យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា Dani Ceballos កំពុងស្ថិតនៅលើរ៉ាដារបស់ Newcastle ហើយកីឡាករវ័យ 27 ឆ្នាំរូបនេះ ក៏ហាក់ដូចជាពេញចិត្តនឹងជម្រើសនៃការចាកចេញពីក្រុមរបស់លោក Carlo Ancelotti ដែលគាត់មិនសូវមានឱកាសលេងបានទៀតទាត់ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa