បាល់ទាត់អន្តរជាតិ
Barcelona បន្តកំណត់ត្រាមិនទាន់ចាញ់នៅ UCL បន្ទាប់ពីលុត Shakhtar Donetsk 2-1 (មានវីដេអូ)
ក្លឹបអ្នកមានបុណ្យ Barcelona បានបង្កើនជំនឿចិត្តកាន់តែខ្លាំង នៅមុនការការប្រកួត El Clasico នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះដ៏អស្ចារ្យជាមួយនឹងលទ្ធផល 2-1 នៅក្នុងការប្រកួត UEFA Champions League ទល់នឹង Shakhtar Donetsk កាលពីរំលងអាធ្រាតយប់មិញនេះ។
បច្ចុប្បន្ន Barcelona គឺជាក្រុមដែលកំពុងឈរនៅកំពូលតារាងនៃពូល H និងមាន 9 ពិន្ទុពេញ ដោយមិនធ្លាប់ចាញ់ រឺស្មើឡើយ។ ពួកគេបានរក្សាកំណត់ត្រាដ៏អស្ចារ្យនៅរដូវកាលនេះ ដោយមិនទាន់ចាញ់នៅក្របខណ្ឌលីគកំពូល La Liga និងមិនទាន់ចាញ់នៅក្នុងក្របខណ្ឌ UEFA Champions League ផងដែរ។
គ្រាប់បាល់ពីរគ្រាប់នៅក្នុងការប្រកួតរបស់ Barcelona ទៅលើ Shakhtar Donetsk គឺជាការស៊ុតបញ្ចូលទីដ៏ល្អពី Ferran Torres នៅនាទីទី 28 និងមួយគ្រាប់ទៀតស៊ុតបញ្ចូលទីពី Fermin Lopez នៅនាទីទី 36។ សម្រាប់គ្រាប់បាល់វាយបកបានមួយគ្រាប់របស់ក្រុមភ្ញៀវ Shakhtar Donetsk ជាការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើប្រយុទ្ធ Georgiy Sudakov នៅនាទីទី 62។
ទស្សនាវីដេអូហាយឡាយខាងក្រោម:
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip