បាល់ទាត់អន្តរជាតិ
ប្រសិនបើរឿងនេះកើតឡើង Joshua Kimmich អាចនឹងមានភាគរយខ្ពស់ ក្នុងការផ្ទេរមក Barcelona
កីឡាករ Joshua Kimmich ធ្លាប់ត្រូវបានគេភ្ជាប់ជាយូរមកហើយជាមួយនឹងការផ្ទេរទៅ Barcelona ហើយពាក្យចចាមអារ៉ាមទាំងនោះហាក់ដូចជាស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីរដូវកាលថ្មីនេះចាប់ផ្ដើម។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើកណ្ដាលរូបនេះ នៅតែអាចមានឱកាសផ្ទេរមកទឹកដីអេស្ប៉ាញនាពេលអនាគត។
យោងតាមអ្នកយកព័ត៌មានរបស់ Sport1 លោក Kerry Hau បានឲ្យដឹងថា Joshua Kimmich កំពុងពិចារណាលើអនាគតរបស់គាត់ជាមួយ Bayern Munich។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ នឹងពិភាក្សាអំពីកុងត្រាថ្មីរបស់គាត់ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ហើយប្រសិនបើគាត់សម្រេចចិត្តមិនបន្តកុងត្រាថ្មីទេនោះ វាជារឿងដ៏ភ្ញាក់ផ្អើលមួយ។
យ៉ាងណាមិញ Kimmich នៅសល់កុងត្រាត្រឹមតែរយៈពេល 2 ឆ្នាំទៀតប៉ុណ្ណោះជាមួយ Bayern Munich ដែលមានន័យថា ប្រសិនបើគាត់មិនបន្តកុងត្រាថ្មីនៅរដូវក្ដៅឆ្នាំក្រោយនេះទេ នោះ Bayern Munich ប្រហែលជាត្រូវគិតគូអំពីការលក់គាត់ចេញ ដើម្បីជៀសវាងការបាត់បង់កីឡាករវ័យ 28 ឆ្នាំរូបនេះដោយគ្មានតម្លៃខ្លួន។
ដោយឡែកសម្រាប់គ្រូបង្វឹករបស់ក្លឹបកាតាឡាន់លោក Xavi Hernandez ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់គឺជាអ្នកគាំទ្រគំនិតរបស់ក្លឹបក្នុងការនាំយក Kimmich មក Camp Nou។ Kimmich បានច្រានចោលការពិភាក្សាអំពីការផ្ទេរទៅ Barcelona កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែអ្វីៗនៅតែអាចទៅរួច ប្រសិនបើកីឡាករឆ្នើមរូបនេះចង់ចាកចេញពីទ្រនំចាស់ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ