បាល់ទាត់អន្តរជាតិ
Barcelona កំពុងក្លាយជាបេក្ខភាពដែលមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាលើខ្សែបម្រើឆ្នើមមួយរូបនៅលីគកំពូលនៃប្រទេសប្រេស៊ីល
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងមានឱកាសខ្ពស់ជាងក្លឹប 2 ផ្សេងទៀតនៅអង់គ្លេសគឺតោខៀវ Chelsea និង Arsenal ក្នុងការសម្រេចចុះហត្ថលេខាលើខ្សែបម្រើ Gabriel Moscardo របស់ក្លឹប Corinthians ដែលជាក្លឹបស្ថិតនៅលីគកំពូលនៃប្រទេសប្រេស៊ីល។
បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏លេចធ្លោរជាមួយឈុតយុវជនរបស់ក្លឹប Corinthians ខ្សែបម្រើ Gabriel Moscardo ត្រូវបានប្រូម៉ូតឡើងមកលេងជាមួយក្រុមឈុតធំកាលពីពេលថ្មីៗនេះ ហើយគិតមកទល់នឹងពេលនេះគាត់បានបង្ហាញសរុបចំនួន 22 ប្រកួតមកហើយ។
ទោះបីជាមានអាយុត្រឹមតែ 18 ឆ្នាំ ក៏ដោយ Moscardo កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅតំបន់អឺរ៉ុប។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេមើលឃើញថា នឹងក្លាយជាអនាគតនៃខ្សែបម្រើឆ្នើមមួយរូបក្នុងពិភពបាល់ទាត់។
Gabriel Moscardo នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន រហូតដល់ខែកក្កដា ឆ្នាំ 2026 ប៉ុន្តែគាត់ប្រហែលជានឹងចាកចេញទៅកាន់ក្លឹបណាមួយក្នុងចំណោម Barcelona, Chelsea រឺ Arsenal។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី 90min បានអះអាងថា Barcelona បច្ចុប្បន្នកំពុងមានអាទិភាពខ្ពស់ដើម្បីទទួលបានការចុះហត្ថលេខាផ្ទេរ Moscardo។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល