បាល់ទាត់អន្តរជាតិ
Man City បង្កើតកំណត់ត្រាជាក្លឹបដែលរកប្រាក់ចំណូលច្រើនជាងគេនៅ Premier League
ក្លឹបមេឃខៀវ Manchester City នៅថ្ងៃនេះបានប្រកាសពីការបំបែកកំណត់ត្រាប្រាក់ចំណូល និងប្រាក់ចំណេញ 2 ឆ្នាំជាប់ៗគ្នារបស់ពួកគេ បន្ទាប់ពីយុទ្ធនាការដ៏ជោគជ័យដោយឈ្នះពាន 3 ក្នុងមួយរដូវកាលមុន ឆ្នាំ 2022-2023។
យ៉ាងណាមិញ Manchester City បានរាយការណ៍ថា ប្រាក់ចំណូលចំនួន 712.8 លានផោនគឺជាប្រាក់ផ្នែកហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានបិទបញ្ជីនៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023។ ស្ថិតិនៃចំនួនទឹកប្រាក់នេះ បានធ្វើឲ្យពួកគេបង្កើតកំណត់ត្រាជាក្លឹបកំពូលគេនៅ Premier League។
ដោយឡែក Manchester City បានវ៉ាដាច់កំណត់ត្រាមុន ជាចំនួនទឹកប្រាក់ 648.4 លានផោន ដែលបានចេញផ្សាយដោយគូប្រជែងក្នុងស្រុករបស់ពួកគេ Manchester United ក្នុងខែតុលា កន្លងទៅ។ ចំណូលរបស់ Man City បានកើនឡើង 99.8 លានផោន ធៀបនឹងឆ្នាំមុនដែលមានចំនួន 613 លានផោន។
ប្រភពនៃប្រាក់ចំណូលសំខាន់ៗចំនួន 3 របស់ពួកគេគឺ ពាណិជ្ជកម្ម, លក់ការផ្សាយ និងការលក់សំបុត្រនៃការប្រកួតបានធ្វើឲ្យមានកំណើនគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលពួកគេបានបង្កើតយុទ្ធនាការជាប្រវត្តិសាស្ត្រកាលពីរដូវកាលឆ្នាំ 2022/2023 ដែលឈ្នះពានរង្វាន់ FA Cup, Premier League និង UEFA Champions League។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម