បាល់ទាត់អន្តរជាតិ
Noah Darvich យុវជនរបស់ Barcelona ឈ្នះពាន World Cup U-17
តារាឆ្នើមនៅឈុតយុវជនរបស់ក្លឹប Barcelona គឺកីឡាករ Noah Darvich បានជួយឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់របស់ខ្លួនឈ្នះពាន World Cup អាយុក្រោម 17 ឆ្នាំកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដែលជាការប្រកួតទល់នឹងក្រុមជម្រើសជាតិបារាំង។
យ៉ាងណាមិញ សម្រាប់ពានរង្វាន់ FIFA World Cup U-17 នេះដែរ ក្រុមជម្រើសជាតិអាឡឺម៉ង់ទើបតែបានឈ្នះវាជាលើកដំបូងប៉ុណ្ណោះ ខណៈដែលក្រុមជម្រើសជាតិដែលធ្លាប់ឈ្នះពាននេះច្រើនជាងគេគឺប្រេស៊ីល ដោយឈ្នះបានសរុប 4 ដង នៅឆ្នាំ 1997, 1999, 2003 និង 2019។
ដោយឡែកសម្រាប់ Noah Darvich ដែលលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ និងដើរតួជាកាពីតែនក្រុមផងដែរនោះ ក៏បានស៊ុតបញ្ចូលទី 1 គ្រាប់ដែរក្នុងវគ្គផ្ដាច់ព្រ័ត ប៉ុន្តែលទ្ធផលចុងក្រោយស្មើគ្នា 2 ទល់នឹង 2 ហើយការប្រកួតក៏ឈានដល់វគ្គប៉េណាល់ទីកាត់សេចក្ដី។ ជាចុងក្រោយ អាឡឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិបារាំង ដោយមានការជួយសង្គ្រោះបាល់ពីអ្នកចាំទីរបស់ពួកគេ Konstantin Heide ផងដែរ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល