បាល់ទាត់អន្តរជាតិ
Ronald Araujo សារភាពថា ខ្លួនពិតជាមិនចូលចិត្តលេងជាខ្សែការពារស្ដាំឡើយ
ខ្សែការពារ Ronald Araujo របស់ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់យ៉ាងច្បាស់កាលពីពេលថ្មីៗនេះថា គាត់ពិតជាមិនចង់លេងជាខ្សែការពារស្តាំទេ ប៉ុន្តែគាត់អាចនឹងបង្ខំចិត្តលេងបាន នៅពេលណាដែលក្រុមខ្វះខាតកីឡាករ រឺត្រូវការគាត់ជាចាំបាច់។
យ៉ាងណាមិញ តំបន់ការពារស្តាំ គឺជាទីតាំងមួយដែលមានបញ្ហាសម្រាប់ Barcelona ក្នុងអំឡុងពេលនៃការដឹកនាំរបស់លោក Xavi Hernandez។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មិនមានខ្សែការពារស្ដាំជំនាញពេញលេញនោះទេ ហើយគាត់បានសម្រេចចិត្តប្រើប្រាស់ Ronald Araujo និង Jules Kounde ដែលជំនួសគ្នាម្នាក់ម្ដង។
ទើបតែនៅរដូវកាលនេះ Barcelona បានសម្រេចខ្ចីជើង Joao Cancelo ពី Man City ដែលជាកីឡាករជំនាញខ្សែការពារស្ដាំចំតួ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ Ronald Araujo នៅតែត្រូវផ្លាស់មកលេងនៅតំបន់នោះផងដែរ ហើយគាត់បានសារភាពថា គាត់មិនចង់លេងនៅការពារស្ដាំទេ។
Ronald Araujo បាននិយាយប្រាប់ beIN Sport ថា៖ “ការពិតទៅ ខ្ញុំមិនចូលចិត្តលេងជាខ្សែការពារស្តាំទេ នោះជាការពិត ប៉ុន្តែខ្ញុំតែងតែនិយាយថា កន្លែងណាដែលគ្រូបង្វឹក និងក្រុមត្រូវការខ្ញុំ ខ្ញុំនឹងលេង និងបញ្ចេញឲ្យអស់ពីសមត្ថភាព ប៉ុន្តែជាក់ស្តែងខ្ញុំមានអារម្មណ៍ថា ងាយស្រួលលេងជាងក្នុងនាមជាខ្សែការពារកណ្តាល ព្រោះវាជាទីតាំងជំនាញពីធម្មជាតិរបស់ខ្ញុំ ហើយវាជាកន្លែងដែលខ្ញុំអាចផ្តល់គុណភាពលេងបាន 100%”។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ