បាល់ទាត់អន្តរជាតិ
Joao Felix ចង់ឲ្យខ្សែបម្រើមួយរូបរបស់ Liverpool ផ្ទេរមកលេងជាមួយគ្នានៅ Barcelona
ខ្សែប្រយុទ្ធឆ្នើម Joao Felix របស់ក្លឹបអ្នកមានបុណ្យ Barcelona បានលើកយកឈ្មោះកីឡាករ Dominik Szoboszlai ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលនៃប្រទេសអង់គ្លេស Premier League ថាជាកីឡាករដែលគាត់ចង់លេងជាមួយ និងចង់ឲ្យក្លឹបយក្សកាតាឡាន់ចុះហត្ថលេខានាំយកគេមកទឹកដីអេស្ប៉ាញ។
យ៉ាងណាមិញ Joao Felix បាននិយាយថា គាត់ចង់លេងជាមួយ Szoboszlai នៅ Barcelona ព្រោះគាត់ចូលចិត្តការលេងរបស់ខ្សែបម្រើសញ្ជាតិហុងគ្រីរូបនេះ។ ថ្លែងទៅកាន់ SpilerTV កាលពីពេលថ្មីៗនេះ Felix បាននិយាយថា៖ “Dominik Szoboszlai របស់ហង្សក្រហម Liverpool។ ខ្ញុំចូលចិត្តការលេងរបស់គាត់ ហើយខ្ញុំគិតថា គាត់អាចលេងទីនេះនៅថ្ងៃណាមួយ”។
គួររំលឹកផងដែរថា Szoboszlai គឺជាកីឡាករចំណូលថ្មីរបស់ក្លឹប Liverpool ដែលពួកគេបានចុះហត្ថលេខាលើគាត់កាលពីដើមរដូវកាលនេះពី RB Leipzig ក្នុងតម្លៃខ្លួន 70 លានអឺរ៉ូ (60 លានផោន)។ បច្ចុប្បន្ន Szoboszlai បានដើរតួយ៉ាងសំខាន់នៅតំបន់បម្រើរបស់ក្រុមលោក Jurgen Klopp ខណៈពួកគេកំពុងឈរក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងតារាង Premier League ផងដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ14 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish