បាល់ទាត់អន្តរជាតិ
Man United និង Dortmund កំពុងជួបពិភាក្សាគ្នាដើម្បីដោះដូរ Sancho ជាមួយ Donyell Malen
ក្លឹបបិសាចក្រហម Manchester United និងក្លឹប Borussia Dortmund ត្រូវបានគេរាយការណ៍ថា បានជួបគ្នាកាលពីរសៀលថ្ងៃសុក្រម្សិលមិញនេះ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដោះដូរដែលទាក់ទងនឹង Jadon Sancho ជាមួយ Donyell Malen ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
យើងបានដឹងហើយថា អាជីពរបស់ Sancho នៅ Man United បានឈានដល់ទីបញ្ចប់ទៅហើយ ដោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះមិនបានលេង និងហ្វឹកហាត់ជាមួយក្លឹបចាប់តាំងពីចុងខែសីហាមកម្ល៉េះ ដោយសារមានទំនាស់ជាមួយគ្រូបង្វឹកលោក Erik ten Hag។ អតីតកីឡាករវ័យក្មេងរបស់ក្លឹប Manchester City រូបនេះ ត្រូវបានគេរំពឹងថានឹងចាកចេញពី Old Trafford នៅដើមឆ្នាំក្រោយ។
ក្លឹបសេះបង្កង់ Juventus បានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការចង់ចុះហត្ថលេខានាំយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះទៅទឹកដីអ៊ីតាលី ប៉ុន្តែក៏មានការអះអាងផងដែរថា Dortmund ដែលជាអតីតក្លឹបចាស់របស់គេ ក៏ចង់យក Jadon Sancho ត្រឡប់ទៅវិញដូចគ្នា។ ជាក់ស្ដែងឥឡូវនេះ យោងតាមអ្នកកាសែតអាឡឺម៉ង់លោក Christian Falk បានឲ្យដឹងថា Man United និង Dortmund បានជួបគ្នាកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងដោះដូរកីឡាករ Jadon Sancho ជាមួយ Donyell Malen។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ