បាល់ទាត់អន្តរជាតិ
Barcelona នៅតែរក្សាកូនចិត្តចង់បាន Ndidi របស់ Leicester City
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Wilfred Ndidi របស់ក្លឹប Leicester City។ ដោយឡែក កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ នៅមានកុងត្រាជាមួយ Leicester រហូតដល់ខែមិថុនាឆ្នាំក្រោយ ហើយគេបានដឹងថា គាត់នឹងចាកចេញពីទឹកដី King Power បើទោះបីជាក្លឹបរបស់ខ្លួនទទួលបានជោគជ័យ ក្នុងការវិលត្រឡប់មកកាន់ការប្រកួតប្រជែងនៅក្របខណ្ឌ Premier League វិញក៏ដោយ។
យ៉ាងណាមិញ Barcelona ត្រូវបានគេលើកឡើងថា គឺជាបេក្ខភាពក្លឹបដែលបានកោតសរសើរសមត្ថភាពរបស់កីឡាករវ័យ 26 ឆ្នាំរូបនេះជាខ្លាំង ហើយបើយោងទៅតាមរបាយការណ៍ពី Sport បានឲ្យដឹងថា ក្លឹបយក្សកាតាឡាន់នឹងព្យាយាមដើម្បីចុះហត្ថលេខាគាត់មក Camp Nou នៅឆ្នាំ 2024។
របាយការណ៍ច្បាស់លាស់មួយបានអះអាងថា មានក្លឹបជាច្រើនដែលនឹងត្រៀមប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខាលើ Wilfred Ndidi ប៉ុន្តែ Barcelona ជឿជាក់ថា គេអាចបញ្ចុះបញ្ចូលគាត់ឲ្យចូលរួមជាមួយពួកគេបាន។ ទន្ទឹមនឹងនេះដែរ Barcelona ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរសម្រាប់ខ្សែបម្រើផ្សេងទៀតដែរដូចជា Martin Zubimendi របស់ Real Sociedad និង Joshua Kimmich របស់ Bayern Munich ជាដើម ប៉ុន្តែគេយល់ថា ក្លឹបយក្សអេស្ប៉ាញមួយនេះ នឹងមិនអាចធ្វើវាបានទេ ព្រោះបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល