បាល់ទាត់អន្តរជាតិ
Tottenham Hotspur បដិសេធមិនឲ្យ Lo Celso ទៅ Barcelona
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរំពឹងថា នឹងបដិសេធបំណងរបស់ Barcelona ក្នុងការចុះហត្ថលេខាលើខ្សែបម្រើរបស់ពួកគេគឺកីឡាករ Giovani Lo Celso នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករា ខាងមុខនេះ។ យ៉ាងណាមិញ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ នៅតែមានទម្រង់លេងដ៏ល្អ បើទោះបីជាក្រោមការដឹកនាំរបស់លោក Ange Postecoglou គាត់មិនសូវទទួលបានឱកាសលេងច្រើនក៏ដោយ។
ដំបូងឡើយ គេបានមើលឃើញថា អាជីពបាល់ទាត់របស់ Lo Celso ប្រហែលជានឹងបញ្ចប់នៅ Tottenham Hotspur ទៅហើយ ខណៈដែលខ្សែបម្រើរូបនេះបានចូលរួមជាមួយក្លឹប Villarreal ក្នុងក្របខ័ណ្ឌ La Liga ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល 18 ខែ ដល់ចុងបញ្ចប់នៃរដូវកាល 2022-2023។
ផ្ទុយមកវិញ Giovani Lo Celso បានត្រឡប់ទៅកាន់អតីតក្លឹបរបស់ខ្លួន Tottenham Hotspur វិញកាលពីដើមរដូវកាលនេះ។ ទោះជាយ៉ាងណាកីឡាករវ័យ 27 ឆ្នាំរូបនេះ នៅតែជាកីឡាករនៃជម្រើសបម្រុងសម្រាប់រយៈពេល 3 ខែដំបូងនៃរដូវកាលនេះ និងទើបតែមានឱកាសចូលលេងវិញ ពេលដែល Tottenham Hotspur បាត់បង់កីឡាករដោយសាររបួស។
ពេលនេះ Lo Celso ត្រូវបានគេជឿថា កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Barcelona ដោយក្លឹបយក្សកាតាឡាន់មានបំណងចុះហត្ថលេខាលើខ្សែបម្រើម្នាក់ នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ ដោយសាររបួសរបស់ Gavi។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា Tottenham Hotspur បានតាំងចិត្តរួចហើយ ដោយរក្សាទុក Lo Celso ហើយបដិសេធសំណើរពីក្រុមរបស់លោក Xavi។ ក្លឹបមាន់ខ្នាយមាស មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យ Lo Celso ចាកចេញពីក្លឹបដោយសារតែពួកគេខ្វះខាតខ្សែបម្រើ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ18 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!