បាល់ទាត់អន្តរជាតិ
Mike Jackson ឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំ Premier League សម្រាប់ខែមេសា
លោក Mike Jackson ដែលជាគ្រូបង្វឹករបស់ក្លឹប Burnley ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅដ៏ល្អបំផុតរបស់ក្របខណ្ឌ Premier League ប្រចាំខែសម្រាប់ខែមេសា។
យ៉ាងណាមិញលោក Mike Jackson បានចូលមកកាន់តំណែងនៅ Burnley ត្រឹមតែរយៈពេល 4 សប្តាហ៍មុនប៉ុណ្ណោះ តែលោកបានដឹកនាំក្រុមរបស់ខ្លួនឲ្យឈ្នះការប្រកួតចំនួន 3 ដង និងស្មើ 1 ក្នុងអំឡុងខែមេសាកន្លងទៅនេះ។
Mike Jackson បានក្លាយជាអ្នកចាត់ការឆ្នើមប្រចាំខែ ដោយយកឈ្នះគ្រូបង្វឹកកំពូលៗផ្សេងទៀត ដែលមានឈ្មោះក្នុងបញ្ជីប្រជែងនោះដែរមានដូចជា Jurgen Klopp របស់ Liverpool, Pep Guardiola របស់ Man City និង Thomas Frank របស់ Brentford។
ក្នុងស្ថានភាពដែល Burnley កំពុងដុនដាបខ្លាំង ដែលស្ថិតក្នុងតំបន់ត្រូវកាត់ចោល លោក Jackson បានមកដឹកនាំ ហើយជួយឲ្យក្លឹបរបស់ខ្លួនលេងស្មើជាមួយ West Ham និងឈ្នះលើកក្រុម Southampton, Wolves និង Watford ថែមទៀតផង។ ក្នុងអំឡុងពេលដែលគាត់ដឹកនាំមកនេះ Burnley ស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបណ្តោយឲ្យគ្រាប់បាល់របូតត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់