Connect with us

បាល់ទាត់អន្តរជាតិ

Kevin De Bruyne ប្រាប់​មូល​ហេតុ​ដែល​គាត់​ធ្វើ​​ស្តាយ​អបអរ​គ្រាប់បាល់​របស់ Haaland

Published

on

ខ្សែ​បម្រើ Kevin De Bruyne និយាយ​​ថា ការ​អបអរ​គ្រាប់​បាល់​របស់​គាត់​សម្រាប់​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​​បី​ទៅ​លើ​ក្រុម Wolves កាល​ពី​យប់​មិញ មិន​​មែន​មាន​​គោល​បំណង ទាក់ទង​នឹង​ការ​ចុះ​ហត្ថលេខា​ទិញ Erling Haaland ដូច​ដែល​គ្រប់​គ្នា​បាន​គិត​នោះ​ទេ។

De Bruyne បានស៊ុតបញ្ចូលទី Hat-trick ជា​លើក​ដំបូង​សម្រាប់​ក្លឹប Man City នៅ​ប្រកួត​យប់​មិញ​ជា​មួយ Wolves។ មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការអបអរ​គ្រាប់​បាល់​របស់គាត់​សម្រាប់​គ្រាប់ទី 3 ធ្វើ​ឲ្យ​អ្នកគាំទ្រ​យល់​ឃើញ​ថា គឺ​ជា​ការ​ធ្វើ​ត្រាប់​តាម​ស្តាយ​របស់ Haaland ។

ថ្លែងនៅ​ក្នុង​បទសម្ភាសន៍​​បន្ទាប់​ពី​ការ​ប្រកួត De Bruyne បាន​និយាយ​ថា “គ្រាប់ទី 3 ក្នុង​ការ​វាយបក​នោះ គឺ​ជា​គ្រាប់​បាល់​ដ៏​ស្អាត​បំផុត”។

De Bruyne បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​បាន​ធ្វើ​ការ​សម្ភាសន៍​ពីរ​បី​ដង​ហើយ ពួកគេ​តែងតែសួរ​ថា តើ​នោះ​បញ្ជាក់​ពី Haaland មែនទេ? ជា​ការ​ពិត ខ្ញុំ​ទើបតែ​ធ្វើ​វា​បាន ព្រោះ​ខ្ញុំ​រក​បាន 3 គ្រាប់ វា​ជា​លើក​ទី​មួយ​សម្រាប់​ខ្ញុំ”…។

កាល​ពី​ប្រកួត​យប់​មិញ​នេះ Kevin De Bruyne គឺ​ជា​តួអង្គ​ដ៏​សំខាន់ ព្រោះ​គាត់​រក​បាន​គ្រាប់​បាល់ 4 គ្រាប់​ម្នាក់​ឯង។ ដោយ​ឡែក បច្ចុប្បន្ន​ក្លឹប​មេឃខៀវ Manchester City បន្ត​នាំមុខ​បី​ពិន្ទុ​ពី​ក្លឹប​ហង្សក្រហម Liverpool ដោយ​នៅ​សល់​តែពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ។ De Bruyne បាន​និយាយថា ក្រុម​របស់គាត់​កំពុង​ផ្តោត​លើ​ការ​ប្រកួត​បន្ទាប់ ដែល​វា​អាច​ជា​រឿង​លំបាក​មួយ​ពេល​ប៉ះ West Ham។

ប្រភព: 90 Min

Trending

Exit mobile version