បាល់ទាត់អន្តរជាតិ
Klopp ចាត់ទុកក្រុមមួយនេះ ជាក្រុមខ្លាំងបំផុតប្រចាំទឹកដី Premier League
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានលើកយកឈ្មោះក្លឹបមួយជាក្លឹបដែលខ្លួនចាត់ទុកថា កំពុងមានទម្រង់លេងដ៏ខ្លាំងបំផុតប្រចាំក្របខណ្ឌកំពូល Premier League នៅរដូវកាលនេះ។ យ៉ាងណាមិញ ក្លឹបដែលគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះលើកយកមកនិយាយនោះគឺក្លឹបកាំភ្លើងធំ Arsenal។
ដោយឡែកលោក Jurgen Klopp បាននិយាយបែបនេះ បន្ទាប់ពីក្រុមរបស់គាត់ឈ្នះការប្រកួត Carabao Cup 5-1 ទៅលើ West Ham កាលពីថ្ងៃពុធម្សិលមិញ។ ទន្ទឹមនឹងនេះដែរ ក្រុមរបស់លោក Jurgen Klopp នឹងត្រូវជួបគ្នាជាមួយ Arsenal ដែលជាការប្រកួតក្របខណ្ឌលីគកំពូលរបស់អង់គ្លេសនៅចុងសប្តាហ៍នេះ។
ក្រៅពីការប្រកួតប្រជែងយក 3 ពិន្ទុនោះ Liverpool និង Arsenal ក៏ជាក្រុមដែលប្រជែងដណ្តើមយកតំណែងកំពូលតារាងផងដែរ។ Klopp បាននិយាយប្រាប់ទៅកាន់ BBC ថា៖ “យើងមានអារម្មណ៍ល្អបន្ទាប់ពីការប្រកួតនោះ [ទល់នឹង West Ham] ជាការពិតណាស់ ប៉ុន្តែយើងដឹងថា យើងនឹងត្រូវលេងតទល់ អាចប្រហែលជាក្រុមខ្លាំងបំផុតនៅ Premier League គឺ Arsenal។ ពួកគេពិតជាមានទម្រង់លេងដ៏រឹងមាំ។ ពួកគេកាន់តែល្អប្រសើរខ្លាំង ជាមួយនឹង Declan Rice នៅក្នុងក្រុម…”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល