បាល់ទាត់អន្តរជាតិ
Barcelona អាចនឹងត្រូវបាន UEFA ដកសិទ្ធិមិនឲ្យលេង UCL រដូវកាលក្រោយ!!!
ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ហើយអាចនឹងត្រូវបានគេដកចេញពីការប្រកួតក្របខ័ណ្ឌ UEFA Champions League នៅរដូវកាលក្រោយផងដែរ ដោយសារការមិនគោរពតាមបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ UEFA (នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយបានចុះផ្សាយ)។
យ៉ាងណាមិញ Barcelona បានឆ្លងផុតវគ្គជម្រុះក្នុងពូលនៅឆ្នាំនេះ ដោយបានឈរនៅកំពូលតារាងពីលើ Porto, Shakhtar Donetsk និង Antwerp។ ក្លឹបយក្សកាតាឡាន់កំពុងបន្តដំណើរទៀតនៅ UCL ហើយពួកគេបានចាប់ឆ្នោតប៉ះនឹង Napoli ក្នុងវគ្គ 16 ក្រុមចុងក្រោយ។ ទោះជាយ៉ាងណា ពួកគេកំពុងប្រឈមនឹងហានិភ័យខ្ពស់ដែលមិនអាចលេងពាននេះបាននៅឆ្នាំបន្ទាប់។
យោងតាមរបាយការណ៍ពី Die Welt បានឲ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ FC Barcelona អាចត្រូវបានដកចេញពីការប្រកួត UEFA Champions League សម្រាប់រដូវកាល 2024-2025 ដោយសារតែការមិនគោរពតាមបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ UEFA ដែលតម្រូវឲ្យក្លឹបត្រូវធានាបាននូវតុល្យភាពរវាងការចំណាយ និងប្រាក់ចំណូលរបស់ពួកគេ។
គេបានដឹងថា ទោះបីជា Barcelona រកបានប្រាក់ចំណូលច្រើនពីការលក់សិទ្ធិនៅលើទីផ្សារ និងលក់សិទ្ធិនៃការផ្សាយទូរទស្សន៍ ក៏ដូចជាការបណ្តាក់ទុនកីឡាផ្សេងទៀតក៏ដោយ របាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតរបស់ក្លឹប នៅតែបង្ហាញពីលំហូរហិរញ្ញវត្ថុមិនប្រក្រតីដដែល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់