បាល់ទាត់អន្តរជាតិ
Barcelona អាចនឹងខកខានឱកាសផ្ទេរ Messinho ដោយសារតែភាពមិនច្បាស់លាស់របស់ខ្លួន
សំណើរផ្ទេររបស់ក្លឹបអ្នកមានបុណ្យ Barcelona សម្រាប់ការទិញយកខ្សែប្រយុទ្ធស្លាបវ័យ 16 ឆ្នាំរបស់ក្លឹប Palmeiras គឺកីឡាករ Estevao Willian ត្រូវបានគេអះអាងថា កំពុងស្ថិតក្នុងចំណុចបរាជ័យ ដោយសារតែភាពមិនច្បាស់លាស់របស់ពួកគេ។
យ៉ាងណាមិញ ក្លឹបម្ចាស់ជើងឯករបស់អេស្ប៉ាញ Barcelona ត្រូវបានគេដឹងថា នឹងប្រជែងឈ្នះក្លឹបកំពូលៗផ្សេងទៀតក្នុងតំបន់អឺរ៉ុប ដែលអាចនាំយកកីឡាករដ៏មានទេពកោសល្យវ័យ 16 ឆ្នាំរូបនេះចូលមកក្នុងក្រុមរបស់ខ្លួន។
កីឡាករដែលកើតក្នុងឆ្នាំ 2007 រូបនេះ បានបង្ហាញខ្លួនដ៏លេចធ្លោរក្នុងការប្រកួតបាល់ទាត់ពិភពលោកក្នុងក្រុមយុវជនរបស់ប្រេស៊ីល ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 3 ដង ខណៈដែលប្រទេសរបស់គាត់ក៏បានឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយផងដែរ។
យោងតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United, Paris Saint-Germain, Manchester City និង Barcelona សុទ្ធតែជាក្លឹបដែលចង់បានកីឡាករវ័យក្មេងដែលគេដាក់រហស្សនាមថា “Messinho” រូបនេះ។ Estevao ត្រូវបានគេនិយាយថា មានចិត្តចង់ផ្លាស់ទៅលេងនៅ Camp Nou ជាងទៅកន្លែងផ្សេងៗ ព្រោះ Barcelona ជាក្លឹបដែលគាត់ និងឪពុករបស់គាត់ពេញចិត្ត។
ទន្ទឹមនឹងនេះដែរ Palmeiras ដែលជាក្លឹបបច្ចុប្បន្នរបស់ Estevao ចង់ឲ្យគាត់សម្រេចចិត្តដោយខ្លួនឯងថា ចង់ចាកចេញទៅក្លឹបណាមួយ។ ដោយឡែក Barcelona មិនទាន់រៀបចំកិច្ចព្រមព្រៀងជាផ្លូវការណាមួយដើម្បីចុះហត្ថលេខាលើកីឡាកររូបនេះទេ ដោយសារបញ្ហាហិរញ្ញវត្ថុដ៏រុំារ៉ៃរបស់ពួកគេ។ ដូច្នេះ ការចុះហត្ថលេខាលើ Estevao នឹងពិបាកកាន់តែខ្លាំង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល