បាល់ទាត់អន្តរជាតិ
Viktor Gyokeres បដិសេធមិនចាកចេញពី Sporting CP
កីឡាករ Viktor Gyokeres បានបង្ហើបថា គាត់គ្មានចេតនាចាកចេញពីក្លឹប Sporting Lisbon ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករា ខាងមុខនេះទេ។ យ៉ាងណាមិញ បន្ទាប់ពីស៊ុតបញ្ចូលទីបាន 40 គ្រាប់ ក្នុងរយៈពេល 2 រដូវកាលជាមួយអតីតក្លឹបចាស់ Coventry គាត់ត្រូវបាន Sporting ទិញមកក្នុងតម្លៃ 24 លានអឺរ៉ូកាលពីដើមរដូវកាលនេះ។
ចាប់តាំងពីពេលនោះមក កីឡាករសញ្ជាតិស៊ុយអែតរូបនេះ បានក្លាយជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏លេចធ្លោរជាច្រើនទៀតក្នុងតំបន់អឺរ៉ុប ដោយបានចូលរួមចំណែកស៊ុតបញ្ចូលទីបាន 13 គ្រាប់ និង Assist ចំនួន 6 ដង នៅក្នុងការប្រកួតក្របខណ្ឌលីគកំពូល Primeira Liga និង Europa League រដូវកាលឆ្នាំ 2023-2024។
ជាមួយនឹងកុងត្រារយៈពេលវែងរបស់ Viktor Gyokeres គាត់នឹងមានតម្លៃខ្លួននៃការលក់ចេញក្បែរ 100 លានអឺរ៉ូ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គេបានលើកឡើងថា Arsenal និង Chelsea បានកំពុងពិចារណាលើការផ្ទេរកីឡាករវ័យ 25 ឆ្នាំរូបនេះ។
យ៉ាងណាក៏ដោយនៅក្នុងបទសម្ភាសន៍ចុងក្រោយមួយ Viktor Gyokeres បានច្រានចោលចោលឱកាសនៃការចាកចេញពីក្លឹបបច្ចប្បន្នរបស់ខ្លួន។ ខ្សែប្រយុទ្ធឆ្នើមរូបនេះបាននិយាយថា៖ “ខ្ញុំសប្បាយចិត្តណាស់នៅទីនេះ ហើយខ្ញុំមិនខ្វល់ពីក្លឹបណាមួយដែលចាប់អារម្មណ៍ខ្ញុំ នៅពេលនេះទេ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល