បាល់ទាត់អន្តរជាតិ
Real Madrid ចាប់អារម្មណ៍ចង់បានខ្សែការពារវ័យក្មេងមួយរូបរបស់ក្លឹប Everton
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើខ្សែការពារកណ្តាលរបស់របស់ក្លឹប Everton គឺកីឡាករ Jarrad Branthwaite។ កីឡាករវ័យ 21 ឆ្នាំរូបនេះ បានក្លាយជាកីឡាករដ៏សំខាន់របស់ Everton បន្ទាប់ពីការចូលមកដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Sean Dyche នៅដើមរដូវកាលកន្លងទៅ។
ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បានក្លាយជាជម្រើសដំបូងក្នុងការប្រកួត Premier League ចំនួន 17 ប្រកួតរបស់ក្លឹប។ Branthwaite បានដើរតួយ៉ាងសំខាន់ ក្នុងតំបន់ការពារដែលបានរក្សា Clean Sheet ចំនួន 6 ដង នៅក្នុងការប្រកួតលីគរដូវកាលនេះ។ លើសពីនេះទៅទៀតទម្រង់លេងដ៏ល្អរបស់គាត់ត្រូវបានលោក Gareth Southgate កោះហៅឲ្យចូលជម្រើសជាតិទៀតផង។
ខ្សែការពាររូបនេះក៏ត្រូវបានគេដឹងថា បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបបិសាចក្រហម Manchester United និង Tottenham Hotspur ដែរ តែឥឡូវនេះយោងតាមកាសែត Daily Mail បានឲ្យដឹងថា ក្លឹប Real Madrid ដែលជាក្លឹបយក្សរបស់អេស្ប៉ាញ ក៏កំពុងតាមដានការវិវត្តនៃទម្រង់លេងរបស់កីឡាករវ័យក្មេងរូបនេះ។ ក្លឹប Real Madrid កំពុងស្វែងរកខ្សែការពារកណ្ដាលបន្ថែមទៀត នៅចុងបញ្ចប់នៃរដូវកាលនេះ ព្រោះពួកគេមានការព្រួយបារម្ភខ្លាចជួបប្រទះនឹងវិបត្តិខ្វះខាតខ្សែការពារដូចរដូវកាលនេះទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!