បាល់ទាត់អន្តរជាតិ
Manchester United កំពុងពិចារណាលើការខ្ចីជើង Karim Benzema
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលរបស់ក្លឹប Al-Ittihad គឺកីឡាករ Karim Benzema ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលពាក់កណ្តាលរដូវកាលនេះ (2023-2024)។
យ៉ាងណាមិញ កីឡាករវ័យ 36 ឆ្នាំរូបនេះ បានចាកចេញពីក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅដើមរដូវកាលនេះ ដើម្បីផ្លាស់ទៅ Saudi Pro League ហើយគិតមកទល់នឹងពេលនេះគាត់បានបង្ហាញខ្លួនក្នុងនាមជាកីឡាកររបស់ Al-Ittihad ចំនួន 20 ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 5 ដង។
យោងតាមអ្នកសារព័ត៌មាន Javier Parra Pena ថ្មីៗនេះបានឲ្យដឹងថា Manchester United កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ Benzema ដោយក្លឹបបិសាចក្រហមនឹងស្វែងរកឱកាសនៃលទ្ធភាពក្នុងការចុះហត្ថលេខាលើគាត់ ក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល ដើម្បីជួយជ្រោមជ្រែងនៅតំបន់ប្រយុទ្ធរបស់ក្រុម។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip