បាល់ទាត់អន្តរជាតិ
Renan Lodi ត្រៀមចាកចេញទៅចូលរួមជាមួយក្លឹប Al Hilal
របាយការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបយក្សរបស់អារ៉ាប៊ីសាអូឌីត Al Hilal បានឈានដល់កិច្ចព្រមព្រៀងជាទឹកប្រាក់ 20 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែការពារស្លាបរបស់ក្លឹប Olympique Marseille គឺកីឡាករ Renan Lodi។
យ៉ាងណាមិញ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ធ្លាប់ជាកីឡាករដ៏លេចធ្លោរមួយរូបក្នុងពិភពបាល់ទាត់ កាលពីគាត់ប្រកបអាជីពនៅទឹកដីអេស្ប៉ាញជាមួយក្លឹប Atletico Madrid មុនពេលចូលរួមជាមួយ Olympique Marseille កាលពីដើមរដូវកាលនេះ។ គិតចាប់តាំងពីពេលនោះមក Renan Lodi បានបង្ហាញខ្លួនសរុប 14 ដង ក្នុងចំណោម 18 ប្រកួតនៅ Ligue 1 របស់បារាំង។
ការចុះហត្ថលេខារបស់ Renan Lodi មិនបានធ្វើឲ្យក្លឹប Al Hilal មានបញ្ហាប្រឈមខ្លាំងលើផ្នែកចំណូលចំណាយរបស់ច្បាប់ FFP នោះឡើយ។ ក្រៅពីនោះ ខ្សែការពាររូបនេះ ក៏បានជួបជុំជាមួយមិត្តរួមសញ្ជាតិរបស់គាត់ Neymar Jr ផងដែរ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!