បាល់ទាត់អន្តរជាតិ
ក្លឹប Al-Hilal បដិសេធមិនមានបំណងបញ្ចប់កុងត្រារបស់ Neymar មុនកំណត់ ដូចពាក្យចចាមអារ៉ាមឡើយ
ក្លឹបយក្សរបស់អារ៉ាប់ Al-Hilal មិនមានចេតនា ក្នុងការបញ្ចប់កុងត្រា រឺព្យួរកុងត្រារបស់ Neymar មុនកំណត់នោះទេ ហើយនឹងរង់ចាំការត្រឡប់មកវិញរបស់គាត់បន្ទាប់ពីសម្រាកព្យាបាលរបួសរួចរាល់ (នេះបើយោងតាមសេចក្ដីរាយការណ៍របស់អ្នកកាសែតលោក Fabrizio Romano)។
យោងតាមប្រភពដដែលនេះដែរ បានបញ្ជាក់ថា ព័ត៌មាននៃការនិយាយពាក់ព័ន្ធនឹងការបញ្ចប់កុងត្រារបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ គឺជាព័ត៌មានក្លែងក្លាយ។ ដោយឡែកក្លឹបយក្សរបស់អារ៉ាប៊ីសាអូឌីតកំពុងតែនាំយកកីឡាករចំណូលថ្មី Renan Lodi ដើម្បីឲ្យមកលេងនៅកន្លែងរបស់ Neymar ដែលកំពុងរងរបួស ដោយអាចអូសបន្លាយដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ Neymar ត្រូវបានគេរំពឹងថា នឹងត្រឡប់មកវិញ ហើយអាចលេងឲ្យ Al-Hilal បាន នាពេលវេលាណាមួយខាងមុខ។ សូមរំលឹកផងដែរថា Neymar Jr បានរងរបួសធ្ងន់ធ្ងរ កាលពីខែតុលាឆ្នាំមុន ដោយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានការរហែក ACL នៅជង្គង់ឆ្វេងរបស់គាត់ បន្ទាប់ពីការប្រកួតជាមួយក្រុមជម្រើសជាតិប្រេស៊ីលទល់នឹងអ៊ុយរូហ្គាយ ក្នុងវគ្គជម្រុះ World Cup ឆ្នាំ 2026។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur