បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន មានជម្លោះជាមួយ Messi ក្រោយប្រកួតចាញ់អ៊ុយរូហ្គាយ 2-0 កាលពីប៉ុន្មានខែមុន
របាយការណ៍កាលពីពេលថ្មីៗនេះពី LA100 បានអះអាងថា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បានកើតមានជម្លោះជាមួយខ្សែប្រយុទ្ធឆ្នើម Lionel Messi បន្ទាប់ពីការប្រកួតវគ្គជម្រុះ World Cup 2026 ជាមួយអ៊ុយរូហ្គាយ កាលពីខែវិច្ឆិកាឆ្នាំមុន។
យ៉ាងណាមិញនៅពេលនោះ ក្រុមជម្រើសជាតិអាហ្សង់ទីន បានចាញ់ក្នុងដីរបស់ខ្លួនឯង ជាមួយនឹងលទ្ធផល 2 ទល់នឹង 0។ គេបានដឹងថា ក្រោយបរាជ័យ កីឡាកររបស់អាហ្សង់ទីនបែរជាបានធ្វើពិធីជប់លៀងលក្ខណៈឯកជនមួយ ដែលធ្វើឲ្យលោក Lionel Scaloni មានការខឹងសម្បារចំពោះអាកប្បកិរិយានេះជាខ្លាំង ខណៈដែលគាត់ក៏មានជម្លោះជាមួយ Messi ជាកាពីតែនក្រុមផងដែរ។
ជម្លោះរវាងអ្នកទាំង 2 បានកើតឡើង នៅមុនការប្រកួតបន្ទាប់ដែលត្រូវប៉ះជាមួយប្រេស៊ីល។ យ៉ាងណាលទ្ធផលដែលពួកគេលេងតទល់នឹងប្រេស៊ីល គឺបញ្ចប់ទៅដោយជ័យជំនះ 1-0 តែបន្ទាប់ពីការប្រកួតនោះ គ្រូបង្វឹករបស់អាហ្សង់ទីនលោក Lionel Scaloni បានប្រកាសពីការចង់ចុះចេញពីតំណែង តែគាត់បានបញ្ជាក់ថា នោះមិនមែនដោយសារជម្លោះជាមួយ Messi ឡើយ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ