បាល់ទាត់អន្តរជាតិ
Alejandro Balde អាចនឹងអវត្តមានរហូតដល់ចប់រដូវកាល ដោយសាររបួស
ការបង្ហាញសមត្ថភាពនៅរដូវកាលនេះរបស់ Alejandro Balde អាចនឹងត្រូវបញ្ចប់ បន្ទាប់ពីគាត់បានរងរបួសសរសៃពួរពេលប្រកួតជាមួយ Athletic Bilbao កាលពីម្សិលមិញនេះ ក្នុងពានរង្វាន់ Copa del Rey។ យោងតាមរបាយការណ៍ជាច្រើនបានអះអាងថា Barcelona បារម្ភខ្លាចខ្សែការពារឆ្វេងរូបនេះ មានរបួសធ្ងន់ហើយត្រូវទទួលការវះកាត់ ដែលអាចធ្វើឲ្យគាត់ខកខានមិនបានចូលលេងរយៈពេល 4 ខែ។
យ៉ាងណាមិញ Alejandro Balde ត្រូវបានប្ដូរចេញតាំងពីតង់ទី 1 នៃការប្រកួត Copa del Rey វគ្គ 8 ក្រុមចុងក្រោយរបស់ Barcelona ទល់នឹង Athletic Bilbao ដោយសាររបួស ហើយពេលនោះ គ្រូបង្វឹកបានប្រើប្រាស់ជំនួសដោយកីឡាករវ័យក្មេង Hector Fort។
មកទល់នឹងពេលនេះ Barcelona មិនទាន់ចេញព័ត៌មានថ្មីអំពីរបួសរបស់គាត់ទេ ដោយក្លឹបបាននិយាយថា នៅតែសិក្សាមើលថា តើកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះគួរទទួលការវះកាត់ រឺអត់។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!