បាល់ទាត់អន្តរជាតិ
Benja Cremaschi នឹងអវត្តមានពីលើទីលានប្រកួតរយៈពេល 2 រឺ 3 ខែ
ក្លឹបរបស់អាមេរិក Inter Miami បានប្រកាសថា កីឡាករវ័យក្មេងរបស់ពួកគេ Benja Cremaschi នឹងត្រូវខកខានមិនអាចចូលលេងរហូតដល់ខែមេសា។ យ៉ាងណាមិញ កីឡាករវ័យ 18 ឆ្នាំរូបនេះ បានទទួលការវះកាត់នៅតំបន់ក្បែរឆ្អឹងត្រគាករបស់គាត់ ហើយត្រូវការពេលវេលាមួយចំនួដើម្បីសម្រាកព្យាបាល។
ការអវត្តមានរបស់ Cremaschi ដែលបច្ចុប្បន្នជាកីឡាករដ៏សំខាន់មួយរូបនោះ នឹងក្លាយជាចន្លោះប្រហោងនៅតំបន់បម្រើរបស់ Inter Miami ហើយក្លឹបប្រហែលជាត្រូវសម្រេចចិត្តប្រើប្រាស់ Jean Mota, Facundo Farias រឺ Gregore ជាដើម។
ការអវត្តមានរបស់ Cremaschi គឺជារឿងអវិជ្ជមានមួយសម្រាប់ក្រុមរបស់លោក Tata Martino ខណៈដែលកីឡាករវ័យក្មេងរូបនេះតែងតែជាជម្រើស 11 នាក់ដំបូងរបស់ក្រុម ហើយគាត់បានបង្ហាញមុខស្ទើរគ្រប់ប្រកួតកាលពីឆ្នាំមុន។ លើសពីនេះទៅទៀត ទម្រង់លេងដ៏ល្អរបស់គាត់ ត្រូវបានក្រុមជម្រើសជាតិសហរដ្ឋអាមេរិក (USMNT) កោះហៅឲ្យចូលក្រុមជម្រើសជាតិឈុតធំជាលើកដំបូងផងដែរ។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង