បាល់ទាត់អន្តរជាតិ
Man United និងតោខៀវ Chelsea កំពុងពេញចិត្តលើអតីតខ្សែប្រយុទ្ធរបស់ Barcelona គឺកីឡាករ Martin Braithwaite
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលឱកាសក្នុងការចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធកណ្ដាលតម្លៃ 6 លានផោន គឺកីឡាករ Martin Braithwaite ដែលជាអតីតកីឡាកររបស់ក្លឹប Barcelona។ ទោះជាយ៉ាងណា បិសាចក្រហមអាចនឹងប្រឈមមុខការប្រកួតប្រជែងពី Chelsea ដែលពួកគេក៏ចង់បានខ្សែប្រយុទ្ធរូបនេះដែរ។
គេបានដឹងថា ក្លឹបនៅ Premier League ទាំង 2 កំពុងស្វែងរកការពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធ ហើយអាចចំណាយប្រាក់មួយចំនួន ដើម្បីនាំយកខ្សែប្រយុទ្ធ Martin Braithwaite របស់ក្លឹប Espanyol នៅមុនថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករ នាថ្ងៃទី 1 ខែកុម្ភៈ ខាងមុខនេះ។
យោងតាមកាសែត The Sun បានឲ្យដឹងថា បច្ចុប្បន្ន Braithwaite គឺជាកីឡាករដ៏លេចធ្លោរម្នាក់ និងជាខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ Segunda Division (លីគទី 2 របស់អេស្ប៉ាញ) ដោយរកបាន 12 គ្រាប់ ក្នុងការបង្ហាញខ្លួន 22 ប្រកួត។ ស្ថិតិដ៏ល្អនេះហើយដែលធ្វើឲ្យ Man United និងតោខៀវ Chelsea កំពុងពិចារណានាំយកគាត់ទៅទឹកដីអង់គ្លេសនាពេលឆាប់ៗខាងមុខ។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក