បាល់ទាត់អន្តរជាតិ
អនាគតម្ចាស់ក្លឹបថ្មីរបស់តោខៀវ ចង់នាំយក Ousmane Dembele ពី Barcelona
ពត៌មានចុងក្រោយមួយ បានឲ្យដឹងថា អនាគតប្រធានក្លឹបថ្មីរបស់ក្លឹបតោខៀវ Chelsea មានចិត្តចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Ousmane Dembele របស់ក្លឹប Barcelona នៅរដូវក្តៅនេះ ខណៈដែលកីឡាករសញ្ជាតិបារាំងរូបនេះ នឹងផុតកុងត្រានៅខែមិថុនា។
ដូច្នេះប្រសិនបើអ្វីៗអាចកើតឡើងតាមការគ្រោងទុក នោះក្លឹបតោខៀវ Chelsea នឹងចុះហត្ថលេខាលើ Dembele ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន នៅពេលដែលកុងត្រារបស់គាត់នៅ Camp Nou ផុតកំណត់។
កាលពីមុន Chelsea ធ្លាប់ចង់បាន Ousmane Dembele ម្ដងរួចមកហើយ ប៉ុន្តែការដាក់ទណ្ឌកម្មលើអតីតប្រធានក្លឹបសញ្ជាតិរុស្ស៊ី Roman Abramovich បានហាមឃាត់ពួកគេមិនឲ្យនាំចូលកីឡាករចំណូលថ្មីឡើយ។
យ៉ាងណាអនាគតប្រធានក្លឹបថ្មីដែលជាជនជាតិអាមេរិក Todd Boehly នឹងព្យាយាមម្ដងទៀត សម្រាប់ការនាំយក Dembele ពី Barcelona ដើម្បីធ្វើការពង្រឹងកាន់តែខ្លាំងនៅតំបន់ប្រយុទ្ធរបស់ក្រុម ហើយអ្វីដែលជាក្ដីបំណងប្រាថ្នាដ៏ធំបំផុតរបស់ពួកគេនោះ គឺចង់បាន Dembele ដោយមិនចាំបាច់ចំណាយប្រាក់លើការផ្ទេរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!