Connect with us

បាល់ទាត់អន្តរជាតិ

មាន់ខ្នាយ​មាស Tottenham ត្រៀម​នាំ​យក Paulo Dybala និង Josko Gvardiol

Published

on

អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​មាន់ខ្នាយមាស​លោក Antonio Conte មាន​ទំនុក​ចិត្ត​ថា ក្រុម​របស់​គាត់​នឹង​មាន​កៅអី​លេង UEFA Champions League នៅ​រដូវកាល​ក្រោយ ព្រោះ​ពួក​គេ​ត្រូវ​ការ​តែ​មួយ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​ផ្ទេរ Paulo Dybala និង Josko Gvardiol ផង​ដែរ។

យ៉ាង​ណា​មិញ មិត្ត​ភក្ដិ​ជិតស្និទ្ធ​របស់ Dybala គឺ​ខ្សែបម្រើ Paul Pogba បាន​បង្ហើប​ថា មិត្ត​របស់​គាត់​អាច​នឹង​ចូលរួម​ជាមួយ​ក្លឹប Arsenal, Chelsea រឺ Tottenham ព្រោះ​ក្លឹប​ទាំង​នេះ​កំពុង​ក្លាយ​ជា​គោលដៅសម្រាប់ Paulo Dybala។

គួរ​រំលឹក​ផង​ដែរថា ខ្សែ​ប្រយុទ្ធ​ Paulo Dybala បាន​​ចាក​ចេញ​ពី Juventus ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន ព្រោះ​បាន​ផុត​កុងត្រា​ជា​មួយ​ក្លឹប បន្ទាប់​ពី​បាន​ចំណាយ​ពេល 7 ឆ្នាំ​នៅ​ទីក្រុង Turin។

ដោយ​ឡែក Tottenham Hotspur ក៏​ចង់​បាន​ខ្សែការពារ Josko Gvardiol ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ RB Leipzig ផង​ដែរ។ Josko Gvardiol នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​ដល់​ឆ្នាំ 2026 ហើយ​តម្លៃ​ផ្ដាច់​កុងត្រា​សម្រាប់​កីឡាករ​រូប​នេះ ប្រហែលជា 30 លានផោន។

ប្រភព: 90 Min

Trending

Exit mobile version