បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមបន្តកុងត្រាថ្មីថែមមួយឆ្នាំទៀតឲ្យ Toni Kroos
ខ្សែបម្រើកណ្តាលរបស់ក្លឹប Real Madrid ក៏ដូចជាអតីតកីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់ Toni Kroos អាចនឹងបន្តកុងត្រារបស់គាត់ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន 1 រដូវកាលបន្ថែមទៀត (នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Cadena SER)។
យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Real Madrid ពេញចិត្តនឹងជម្រើសក្នុងការបន្តកុងត្រាជាមួយកីឡាករវ័យ 34 ឆ្នាំរូបនេះថែម 1 ឆ្នាំទៀត ពីលើកុងត្រាចាស់ដែលត្រៀមនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024។ គេបានដឹងថា ក្លឹប Real Madrid បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់ជូនសំណើរនៃការបន្តកុងត្រារយៈពេលមួយរដូវកាលបន្ថែម ប៉ុន្តែមិនទាន់ប្រាកដថា Kroos នឹងយល់ព្រមលើសំណើរកុងត្រាថ្មីនេះ រឺអត់ឡើយ។
គួររំលឹកផងដែរថា ខ្សែបម្រើរូបនេះបានលេងឲ្យ Real Madrid តាំងពីខែកក្កដា ឆ្នាំ 2014 រហូតដល់បច្ចុប្បន្ន។ Toni Kroos ត្រូវបានគេចាត់ទុកជាកីឡាករចាស់វស្សាមួយរូបរបស់ Real Madrid ដោយគាត់បានលេងប្រកួតសរុបឲ្យក្លឹបយក្សអេស្ប៉ាញមួយនេះរហូតដល់ 446 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 28 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 96 ដង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង