បាល់ទាត់អន្តរជាតិ
Tottenham Hotspur និង Barcelona កំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេងមួយរូបរបស់ស៊ុយអែត
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur និង Barcelona ត្រូវបានគេរាយការណ៍ថា កំពុងប្រជែងគ្នា ដើម្បីទទួលបានការចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Djurgardens IF គឺខ្សែបម្រើ Lucas Bergvall។ កីឡាករវ័យ 17 ឆ្នាំរូបនេះ ប្រហែលជានឹងចាកចេញមកក្លឹបណាមួយក្នុងតំបន់អឺរ៉ុបចុងរដូវកាលខាងមុខ ខណៈដែលរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គាត់ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍។
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេជឿថា បានបង្ហាញពីចំណាប់អារម្មណ៍លើកីឡាករវ័យក្មេងរូបនេះផងដែរ ប៉ុន្តែបើយោងតាមអ្នកកាសែតរបស់ Sky Sports លោក Michael Bridge បានអះអាងថា ខ្សែបម្រើ Lucas Bergvall កំពុងសម្រេចចិត្តជ្រើសរើសរវាង Tottenham Hotspur រឺ Barcelona ប៉ុណ្ណោះ។
កីឡាករសញ្ជាតិស៊ុយអែតរូបនេះគឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប IF Brommapojkarna។ យើងមិនដឹងថា ខ្សែបម្រើឆ្នើមរូបនេះនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ក្លឹបណារវាង Barcelona និង Tottenham Hotspur ប៉ុន្តែគេបានកំណត់តម្លៃខ្លួនរបស់គាត់រួចហើយអាចនឹងមានតម្លៃផ្ទេរសរុបខ្ទង់ 10 លានអឺរ៉ូ (ផ្អែកតាមរបាយការណ៍របស់លោក Fabrizio Romano)។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល