បាល់ទាត់អន្តរជាតិ
Arsenal នឹងចុះហត្ថលេខាលើ Marcus Rashford ប្រសិនបើខ្សែប្រយុទ្ធរូបនេះចង់ចាកចេញពី Man United
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពរបស់ Marcus Rashford ជាមួយក្លឹបបិសាចក្រហម Manchester United។ ក្លឹបកាំភ្លើងធំ ត្រូវបានគេដឹងថា កំពុងពិចារណាលើលទ្ធភាពដែលអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះនារដូវក្ដៅខាងមុខ។
យ៉ាងណាមិញ Marcus Rashford គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបបិសាចក្រហមផ្ទាល់តែម្ដង។ កីឡាករវ័យ 26 ឆ្នាំរូបនេះ មានទម្រង់លេងមិនសូវលេចធ្លោរប៉ុន្មានឡើយនៅរដូវកាលឆ្នាំ 2023-2024 នេះ ដោយស៊ុតបញ្ចូលទីបានតែ 4 គ្រាប់ និង Assists 6 ដង ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 26 ប្រកួត។
ទោះជាយ៉ាងណាក៏ដោយ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អនាគតរបស់ Marcus Rashford ជាមួយក្លឹបបិសាចក្រហមកំពុងត្រូវបានគេលើកយកមកវែកញែក ខណៈដែលគាត់ទើបនឹងមានរឿងរកាំរកូសជាមួយក្លឹបពាក់ព័ន្ធនឹងខ្សែប្រយុទ្ធរូបនេះបានចូលកម្សាន្តនៅក្លឹបរាត្រី ក្នុងទីក្រុង Belfast ហើយថ្ងៃបន្ទាប់គាត់បានសុំច្បាប់មិនមកហ្វឹកហាត់ ដោយកុហកថា មានបញ្ហាសុខភាព។
បិសាចក្រហម Man United ត្រូវបានគេអះអាងថា មិនមានចេតនាចង់លក់ Rashford ដែលជាកីឡាករដ៏មានទេពកោសល្យរបស់ក្លឹបឡើយ ប៉ុន្តែបើយោងតាម Football Insider បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងតាមដានពីស្ថានភាពដែលកើតឡើងរវាងក្លឹប និងកីឡាកររូបនេះ។ ពួកគេមានលទ្ធភាពអាចនាំយកកីឡាករឆ្នើមរូបនេះមក Emirate បាន ប្រសិនបើ Rashford ចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់