បាល់ទាត់អន្តរជាតិ
Xavi រៀបចំគម្រោងសម្រាកពីអាជីពជាគ្រូបង្វឹកបាល់ទាត់ រយៈពេល…
គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺលោក Xavi Hernandez គ្រោងនឹងឈប់សម្រាកក្នុងអាជីពជាគ្រូបង្វឹករបស់គាត់ ដោយមិនទៅដឹកនាំក្លឹបណាឡើយ បន្ទាប់ពីចាកចេញពីតំណែងជាគ្រូបង្វឹករបស់ Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងទៅតាមប្រភពពី AS បានឲ្យដឹងថា Xavi Hernandez ចង់រីករាយជាមួយនឹងជីវិតឯកជនរបស់គាត់ ហើយទុកអាជីពជាគ្រូបង្វឹកចោលរយៈពេលយ៉ាងតិច 1 ឆ្នាំ។ យ៉ាងណាគាត់មិនបានបោះបង់វាចោលរហូតឡើយ ដោយបន្ទាប់ពីត្រឡប់ការសម្រាកមួយរយៈនោះ គាត់អាចនឹងមកដឹកនាំក្លឹបណាមួយក្នុងលីគកំពូលទាំង 5 របស់អ៊ឺរ៉ុប តែជាក្លឹបក្រៅប្រទេសអេស្ប៉ាញ។
គួរដឹងផងដែរថា Xavi Hernandez ដែលបានចូលមកកាន់តំណែងជាគ្រូបង្វឹករបស់ Barcelona កាលពីចុងឆ្នាំ 2021 បានសម្រេចប្រកាសចាកចេញពី Camp Nou នៅពេលចប់រដូវកាលនេះ។ គេបានដឹងថា Xavi Hernandez មិនមែនទើបតែសម្រេចចិត្តបែបនេះនោះទេ តែគាត់បានសម្រេចចិត្តចេញពីតំណែងតាំងពីពេលដែល Barcelona ចាញ់ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup ម្ល៉េះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល