Connect with us

បាល់ទាត់អន្តរជាតិ

Xavi ទាម​ទារ​ឲ្យ​ក្លឹប​របស់​ខ្លួន​ដាក់ Vitor Roque ខ្ចី​ជើង​នៅ​រដូវកាល​ក្រោយ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​រញ៉េរញ៉ៃ​ជាមួយ Vitor Roque បន្ទាប់​ពី Xavi បាន​ទាមទារ​ថា គាត់​ត្រូវ​ការ​បញ្ជូន​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​​ឲ្យ​ខ្ចី​ជើង​នៅ​រដូវ​កាល​ក្រោយ។ យ៉ាង​ណា​មិញ កីឡាករ​វ័យ​ក្មេង​រូបនេះ​ បាន​មក​ដល់ Camp Nou មុន​កាល​កំណត់ ពោល​គឺ​ខែ​មករា ដើម​ឆ្នាំ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Vitor Roque បាន​ចំណាយ​ពេល​ភាគ​ច្រើន​របស់​គាត់​ដោយ​អង្គុយ​នៅ​កៅអី​បម្រុង។ ស្ថានភាព​របស់ Vitor Roque ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា គាត់​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​ជើង​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម។ ជាក់​ស្ដែង នេះ​ជា​អ្វី​ដែល​​គ្រូ​បង្វឹក​របស់​ក្លឹប​លោក Xavi Hernandez ប្រាថ្នា​ចង់​បាន​ផង​ដែរ។

របាយការណ៍​ពី Mas Que Pelotas បាន​បញ្ជាក់​ថា ប្រសិន​បើ Barcelona ស្នើ​សុំ​ឲ្យ Vitor Roque ខ្ចី​ជើង នោះ​កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ នឹង​ស្នើ​សុំ​ចាកចេញ​ជា​អចិន្ត្រៃយ៍​ពី​ក្រុម​តែ​ម្ដង។ ទាំងអស់​នេះ​មើល​ទៅ​ដូច​ជា​ស្ថានភាព​កាន់តែ​រញ៉េរញ៉ៃ​សម្រាប់ Barcelona ហើយ​បញ្ហា​មួយ​ទៀត គឺ Xavi មិន​ចង់​ប្រើប្រាស់​គេ​ឡើយ ខណៈ​ដែល​គាត់​ក៏​នឹង​ដឹកនាំ​ក្រុម​នៅ​​រដូវកាល​ក្រោយ​ទៀត​ដែរ។

ប្រភព: Barcablaugranes

Trending

Exit mobile version