បាល់ទាត់អន្តរជាតិ
Real Madrid នឹងប្រកួតតទល់ជាមួយ Girona ដោយខ្វះខាតខ្សែការពារកណ្ដាល
ក្រុមកំពូលតារាងទាំង 2 ក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញនឹងប៉ះគ្នា សម្រាប់ការប្រកួតនៅរំលងអាធ្រាតថ្ងៃទី 10 ឈានចូលថ្ងៃទី 11 (ម៉ោង 12:30 នាទី)។ យ៉ាងណាមិញក្លឹប Real Madrid នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Girona ដែលជាក្រុមកំពុងកាន់កាប់តំណែងលេខ 2។
ដោយឡែកបច្ចុប្បន្ន Real Madrid គឺជាក្រុមកំពូលតារាង ដែលមាន 58 ពិន្ទុ ស្របពេលដែល Girona កំពុងព្យាយាមដេញតាមពីក្រោយដោយមាន 56 ពិន្ទុ។ ប្រសិនបើការប្រកួតទល់នឹង Real Madrid ក្លឹប Girona អាចឈ្នះបាននោះ ពួកគេនឹងមានពិន្ទុគ្រប់គ្រាន់ ក្នុងការឡើងទៅកាន់កាប់តំណែងកំពូលតារាង La Liga។
ស្របពេលជាមួយគ្នានេះដែរ បច្ចុប្បន្នក្រុមរបស់លោក Carlo Ancelotti នឹងត្រូវប្រកួតតទល់ជាមួយ Girona ដោយខ្វះខាតខ្សែការពារកណ្ដាល ខណៈដែល David Alaba, Eder Militao និង Nacho Fernandez សុទ្ធតែស្ថិតក្នុងបញ្ជីកីឡាកររបួស។ មានតែ Rudiger ម្នាក់ប៉ុណ្ណោះ ដែលជាខ្សែការពារកណ្ដាលរបស់ក្រុម។ គេបានដឹងថា Real Madrid នឹងទាញ Carvajal ដែលជាខ្សែការពារស្ដាំ មកលេងជាការពារកណ្ដាលបណ្ដោះអាសន្ន ពេលប៉ះជាមួយ Girona នៅប៉ុន្មានខាងមុខនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!