បាល់ទាត់អន្តរជាតិ
De Jong មានភាគរយភាគរយខ្ពស់ក្នុងការចាកចេញនៅចុងរដូវកាលនេះ ខណៈដែលខ្លួនកំពុងមានសម្ពាធខ្លាំងនៅ Barcelona
យោងតាមរបាយការណ៍ចុងក្រោយជាច្រើនបានឲ្យដឹងថា Frenkie de Jong កាន់តែខិតជិតដល់ការចាកចេញពីក្លឹប Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ដោយសារការមិនសប្បាយចិត្តជាមួយនឹងស្ថានភាពបច្ចុប្បន្ននៅក្លឹបរបស់ខ្លួន។
កីឡាករវ័យ 26 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅក្លឹបបិសាចក្រហម Manchester United ក្នុងឆ្នាំ 2022 ខណៈដែលអតីតគ្រូបង្វឹករបស់គាត់លោក Erik ten Hag ចង់ឲ្យតារាឆ្នើមរូបនេះផ្ទេរទៅ Old Trafford ដោយខ្លួនកំពុងដឹកនាំនៅទីនោះ។
គេបានដឹងថា Man Unitd បានដេញថ្លៃ 70 លានផោនលើ De Jong ហើយកិច្ចព្រមព្រៀងបានជិតនឹងបញ្ចប់ទៅបានសម្រេច 90 ភាគរយទៅហើយ តែអ្វីៗបានបរាជ័យ ដោយកិច្ចព្រមព្រៀងជាផ្លូវការណ៍មិនអាចកើតឡើង ខណៈដែលខ្សែបម្រើឆ្នើមរូបនេះ បានសារភាពថា គាត់ចង់បន្តនៅ Camp Nou។
ទោះជាយ៉ាងណា 18 ខែកន្លងផុតទៅ កីឡាករសញ្ជាតិហូឡង់រូបនេះហាក់ដូចជាត្រៀមខ្លួនចាកចេញពីក្លឹបអេស្ប៉ាញហើយ ខណៈដែលគាត់កំពុងរងសម្ពាធទាំងក្នុង និងក្រៅទីលាន។ យោងតាមរបាយការណ៍ពី Relevo បានឲ្យដឹងថា ស្ថានភាពរបស់ De Jong មានភាពខុសប្លែកគ្នាទាំងស្រុងការពីរដូវកាលមុន ហើយគាត់ និងក្លឹប កំពុងត្រៀមដើម្បីចែកផ្លូវគ្នា។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ18 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!