បាល់ទាត់អន្តរជាតិ
Brighton ប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មី Osman
ក្លឹបបាល់ទាត់នៅលីគកំពូលរបស់អង់គ្លេស Brighton នៅថ្ងៃនេះបានប្រកាសបញ្ជាក់ថា ក្លឹបរបស់ខ្លួនបានឈានដល់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មី Ibrahim Osman ពីក្លឹប Nordsjaelland ដោយកីឡាករឆ្នើមរូបនេះនឹងធ្វើដំណើរមកទឹកដីអង់គ្លេសនាដើមរដូវកាលក្រោយ។
កីឡាករវ័យ 19 ឆ្នាំរូបនេះ ត្រូវបានគេដឹងថា បានយល់ព្រមចុះហត្ថលេខាលើកុងត្រារយៈពេលវែងមួយជាមួយក្លឹប Brighton ដែលកុងត្រានោះមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2029 ។ កាលពីខែមករាកន្លងទៅ Osman ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបកំពូលៗជាច្រើន រួមទាំងក្លឹបញញួរធំ West Ham United ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ជាចុងក្រោយគាត់បាន សម្រេចចិត្តចូលរួមជាមួយ Brighton។ គួរដឹងផងដែរថា Osman កើតនៅក្នុងប្រទេសហ្គាណា ហើយបានចាប់ផ្តើមអាជីពបាល់ទាត់របស់គាត់នៅក្នុងសាលាបាល់ទាត់នៃប្រទេសកំណើតរបស់ខ្លួន។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះគាត់បានតស៊ូពង្រឹងសមត្ថភាពរហូតក្លាយជាកីឡាករដែលត្រូវបានគេមើលឃើញថា នឹងមានអនាគតដ៏ភ្លឺស្វាង ក្នុងចំណោមកីឡាករដ៏លេចធ្លោរជាច្រើនទៀតដែលកំពុងប្រកបអាជីពនៅតំបន់អឺរ៉ុប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal