បាល់ទាត់អន្តរជាតិ
Kounde អាចនឹងចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ!!!
ខ្សែការពារ Jules Kounde របស់ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងចាកចេញពីក្លឹបរបស់ខ្លួន នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះ (បើយោងតាមសេចក្ដីរាយការណ៍របស់ Mundo Deportivo)។
យ៉ាងណាមិញ ថ្នាក់លើរបស់ក្លឹប Barcelona បានចាត់ទុកខ្សែការពាររូបនេះ ជាកីឡាករដែលអាចមានសមត្ថភាពខ្ពស់ និងអាចមានតម្លៃទីផ្សារថ្លៃ។ ថ្វីត្បិតតែ Jules Kounde ជាខ្សែការពារដ៏ល្អក៏ដោយ Barcelona កំពុងពិចារណាលក់កីឡាករវ័យ 25 ឆ្នាំរូបនេះ ដោយសង្ឃឹមថា គេមានតម្លៃខ្លួនថ្លៃ ដែលអាចឲ្យក្លឹបទទួលបានប្រាក់ច្រើន សម្រាប់សម្រួលដល់បញ្ហាហិរញ្ញវត្ថុ។
គួររំលឹកផងដែរថា Kounde បានក្លាយជាកីឡាកររបស់ Barcelona តាំងពីឆ្នាំ 2022។ គិតមកទល់នឹងពេលនេះ គាត់បានលេងសរុបចំនួន 70 ប្រកួតមកហើយ ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 9 ដង។ កុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយ Barcelona មានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2027 ខណៈដែលការប៉ាន់ប្រមាណតម្លៃទីផ្សាររបស់ខ្សែការពាររូបនេះគឺ 60 លានអឺរ៉ូ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!