បាល់ទាត់អន្តរជាតិ
Inter Miami ត្រៀមកាត់បន្ថយប្រាក់ខែ កីឡាកររបស់ខ្លួន!!!
ក្លឹប Inter Miami របស់ MLS ជាកន្លែងដែលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi លេងនោះ ពេលនេះត្រូវការកាត់បន្ថយប្រាក់ខែកីឡាកររបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បញ្ហានៃការកាត់បន្ថយប្រាក់ពលកម្មរបស់កីឡាករនេះ គឺពាក់ព័ន្ធនឹងការចំណាយដែលអាចខុសច្បាប់នៃការកំណត់របស់ MLS។
កាលពីរដូវកាលមុន ក្លឹប Inter Miami ដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា បានបរាជ័យក្នុងការប្រកួតជម្រុះពាន American League និងបញ្ចប់រដូវកាលដោយឈរនៅចំណាត់ថ្នាក់ក្បែរបាតតារាង។ បច្ចុប្បន្នពួកគេមានកីឡាករដែលមានប្រាក់ខែខ្ពស់ៗជាច្រើនដែលក្រៅពី Messi ពេលនេះមាន Luis Suarez, Sergio Busquets និង Jordi Alba ផងដែរ។
យ៉ាងណាមិញប្រាក់ខែក្នុងមួយរដូវកាលនៅ MLS គឺអនុញ្ញាតឲ្យចំណាយប្រហែល 5 លានដុល្លារប៉ុណ្ណោះ។ ក្លឹបអាចនាំយកចំណូលពីការឧបត្ថម្ភបន្ថែម រឺលក់កីឡាករសំខាន់ណាម្នាក់របស់ខ្លួន ដើម្បីជាការអនុលោមតាមតម្រូវការដែលបានកំណត់ដោយថ្នាក់គ្រប់គ្រងរបស់ MLS។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង