បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Napoli ច្រានចោលការចាប់អារម្មណ៍របស់ Barcelona លើខ្សែការពារ Koulibaly
ប្រធានក្លឹប Napoli លោក Aurelio de Laurentiis បានព្រមានថា Barcelona គ្មានសមត្ថភាពអាចទិញខ្សែការពារកណ្តាល Kalidou Koulibaly បានទេ ប៉ុន្តែគាត់បានទុកឲ្យខ្សែការពាររូបនេះ ធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់ដោយខ្លួនឯងក្នុងពេលឆាប់ៗនេះ។
យ៉ាងណាមិញលោក Xavi ចង់ចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មីម្នាក់ នៅរដូវក្តៅនេះ ដើម្បីចាប់ដៃគូជាមួយ Andreas Christensen ដែលបានផ្ទេរមកពីក្លឹបតោខៀវ Chelsea ហើយរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថា Koulibaly គឺជាផែនការទីពីររបស់ Barcelona តែប៉ុណ្ណោះ ប្រសិនបើពួកគេមិនអាចនាំយក Jules Kounde របស់ Sevilla បានទេនោះ។
លោក De Laurentiis ដែលជាប្រធានក្លឹប Napoli ត្រូវបានគេសួរអំពីអនាគតរបស់ Koulibaly នៅក្នុងបទសម្ភាសន៍ជាមួយ Gerard Romero ហើយប្រធានក្លឹបរូបនេះលើកឡើងថា គាត់មិនមានការព្រួយបារម្ភអំពីចំណាប់អារម្មណ៍របស់ Barcelona មកលើកីឡាកររបស់គាត់ឡើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ