បាល់ទាត់អន្តរជាតិ
Newcastle កំពុងពិភាក្សាចរចាទិញយកអ្នកចាំទី Dean Henderson
ក្លឹប Newcastle កំពុងពិភាក្សាជាមួយក្លឹបបិសាចក្រហម Manchester United លើកិច្ចព្រមព្រៀងមួយសម្រាប់អ្នកចាំទីសញ្ជាតិអង់គ្លេស Dean Henderson។ ប៉ុន្តែរបាយការណ៍ពីគេហទំព័រ 90 Min បានឲ្យដឹងថា មិនទាន់មានតម្រុយមួយនៃការផ្ទេរអាចកើតឡើងនៅឡើយទេ។
កីឡាករវ័យ 25 ឆ្នាំ Dean Henderson ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្លឹប Man United ថា គាត់ចង់មានវត្តមានចូលលេងជាប្រចាំ ពោលគឺជាអ្នកចាំទីដៃទីមួយនៅ Old Trafford។ ប៉ុន្តែការចង់បានរបស់គាត់ប្រហែលជាមិនអាចឡើយ ព្រោះក្លឹបបិសាចក្រហមបានកំណត់ថា David de Gea គឺជាជម្រើសដំបូងរបស់ក្លឹប។
យ៉ាងណាមិញ អ្នកចាំទី Henderson បានចុះហត្ថលេខាលើកុងត្រារយៈពេលវែងមួយកាលពីឆ្នាំ 2020 ហើយកុងត្រារយៈពេលវែងនោះនៅមានសុពលភាព 3 ឆ្នាំទៀត គឺដល់ឆ្នាំ 2025។ ក្លឹបបិសាចក្រហម Manchester United បានប្រើប្រាស់លក្ខខណ្ឌកុងត្រានេះ ដើម្បីចងជើងរបស់ Henderson។
សម្រាប់ចំណាប់អារម្មណ៍ពី Newcastle មកលើ Henderson គឺគ្មានអ្វីថ្មីទេ។ កាលពីខែមករា ពួកគេធ្លាប់ព្យាយាមយក Henderson ក្នុងលក្ខខណ្ឌខ្ចីជើង តែមិនបានសម្រេច ប៉ុន្តែ Newcastle នៅតែព្យាយាមជាថ្មីម្ដងទៀត ដើម្បីនាំយកអ្នកចាំទីរូបនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ