បាល់ទាត់អន្តរជាតិ
Marseille ប្រកាសបណ្ដេញគ្រូបង្វឹកលោក Gennaro Gattuso ចេញពីតំណែង
នៅមុននេះបន្តិចក្លឹប Marseille បានប្រកាសនៅលើគេហទំព័រផ្លូវការណ៍របស់ខ្លួនថា ពួកគេបានបណ្ដេញគ្រូបង្វឹកសញ្ជាតិអ៊ីតាលីគឺលោក Gennaro Gattuso ចេញពីតំណែងហើយ។ បុរសវ័យ 46 ឆ្នាំរូបនេះ មិនសូវជោគជ័យឡើយ ក្នុងអាជីពជាគ្រូបង្វឹក ដោយក្នុងរយៈពេល 7 ឆ្នាំ គាត់ដឹកនាំរហូតដល់ 4 ក្លឹបផ្សេងៗគ្នា។
យ៉ាងណាមិញលោក Gennaro Gattuso បានចូលមកដឹកនាំក្លឹប Marseille នៅថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2023 ហើយបានដឹកនាំក្រុមសរុបចំនួន 24 ប្រកួត។ ក្នុងចំណោមប្រកួតសរុបទាំងនោះ Gennaro Gattuso បានដឹកនាំ Marseille ឲ្យទទួលបានជ័យជំនះ 9 ដង ស្មើ 8 និងចាញ់ 7 ដង។
បច្ចុប្បន្នក្នុងចំណាត់ថ្នាក់នៃតារាង Ligue 1 ក្លឹប Marseille កំពុងឈរនៅលេខរៀងទី 9 ដែលនេះមិនមែនជាស្ថិតិដ៏ល្អរបស់ពួកគេឡើយ។ ក្រោយការបណ្ដេញលោក Gennaro Gattuso ចេញពីតំណែង ក្លឹបមិនទាន់បានប្រកាសពីបេក្ខភាពនៃគ្រូបង្វឹកថ្មីឡើយ តែតាមរបាយការណ៍ជាច្រើនបានលើកឡើងថា ក្លឹបយក្សបារាំងមួយនេះនឹងតែងតាំងលោក Jean-Louis Gasset ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកូតឌីវ័រមកដឹកនាំបន្ត។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង