បាល់ទាត់អន្តរជាតិ
Real Madrid ជឿថា អាជ្ញាកណ្តាលនៅអេស្ប៉ាញ ជាអ្នកគាំទ្រ Barcelona
គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid បានបង្ហាញការមិនពេញចិត្តចំពោះមន្ត្រីអាជ្ញាកណ្ដាល ដែលកាត់សេចក្ដីនៅក្នុងការប្រកួតដែលពួកគេបានទទួលលទ្ធផលស្មើ 2-2 ជាមួយ Valencia ដែលជាការប្រកួតក្របខណ្ឌ La Liga ជុំទី 27 កាលពីម្សិលមិញនេះ។
យ៉ាងណាមិញ បើយើងចោលភ្នែកក្រឡេកទៅមើលការប្រកួតនោះ អាជ្ញាកណ្តាលបានសម្រេចផ្លុំកញ្ចែបញ្ចប់ការប្រកួត 1 វិនាទី មុនពេលដែរ Jude Bellingham រកបានគ្រាប់ទី 3 ដែលជាគ្រាប់ចុងក្រោយឲ្យ Real Madrid។ ប៉ុន្តែគ្រាប់បាល់ចុងក្រោយ ដែលជាគ្រាប់អាចឲ្យពួកគេទទួលបាន 3 ពិន្ទុពី Valencia នោះមិនត្រូវបានអនុញ្ញាតឡើយ ព្រោះអាជ្ញាកណ្ដាលបានសម្រេចផ្លុំបញ្ចែបញ្ចប់ការបកួតទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ Jude Bellingham បានទាមទារគ្រាប់បាល់របស់ខ្លួន ដែលជាគ្រាប់បាល់ដ៏សំខាន់សម្រាប់ក្រុម។ ផ្ទុយមកវិញ មិនត្រឹមតែមិនអាចទទួលបានគ្រាប់បាល់ដែលខ្លួនបានតែតបញ្ចូលទីនៅចុងម៉ោងនោះទេ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានទទួលកាតក្រហមថែមទៀត ដោយសារការប្រកែកជាមួយអាជ្ញាកណ្តាល។
យោងតាមរបាយការណ៍ពី AS បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Real Madrid មានការសង្ស័យពាក់ព័ន្ធនឹង Barcelona អំពីរឿងនេះ។ គ្រូបង្វឹករបស់ Real Madrid គិតថា ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលនៅក្នុងការប្រកួតរបស់ពួកគេ ត្រូវបានជះឥទ្ធិពលដោយសារមតិមួយចំនួនកាលពីពេលថ្មីៗនេះ ពីសំណាក់ប្រធានក្លឹប Barcelona គឺលោក Joan Laporta។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់