បាល់ទាត់ជាតិ
ក្លឹបបាល់ទាត់វិសាខា ប្រកាសដកខ្លួនចេញពីការប្រកួតដែលរៀបចំដោយ Cambodian Premier League
កាលពីមុននេះបន្តិច ក្លឹបបាល់ទាត់ដែលស្ថិតនៅលីគកំពូលនៃប្រទេសកម្ពុជា គឺក្លឹបវិសាខា បានប្រកាសដកខ្លួនចេញពីការប្រកួតទាំងឡាយណាដែលរៀបចំដោយ Cambodian Premier League ហើយ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានលម្អិតនៃរឿងនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។
យោងតាមការប្រកាសជាផ្លូវការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថា៖ “ក្លឹបកីឡាបាល់ទាត់វិសាខា សូមប្រកាសជាសាធារណៈ អំពីការសម្រេចចិត្តដកខ្លួនចេញពីគ្រប់ការប្រកួតទាំងអស់ ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ 2023/24 គិតចាប់ពីសប្ដាហ៍ទី 24 តទៅ”។
គួរដឹងផងដែរថា ក្លឹបបាល់ទាត់វិសាខា បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ 3 នៃតារាង Cambodian Premier League ខណៈដែលពួកគេមានគម្លាតពិន្ទុឆ្ងាយពីក្រុមលេខ 2 ភ្នំពេញក្រោនរហូតដល់ 14 ពិន្ទុ។ ទន្ទឹមនឹងនេះដែរ វិសាខាក៏មានឈុត B ដែលលេងនៅក្នុងក្របខណ្ឌ Cambodian League 2 ផងដែរ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ 3 ដូចគ្នា។
ប្រភព: Visakha FC
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង