បាល់ទាត់អន្តរជាតិ
Bruno Fernandes បំបែកកំណត់ត្រា ក្លាយជាកីឡាករដែលស៊ុតបាល់ប៉េណាល់ទីច្រើនជាងគេបំផុតរបស់ក្លឹបបិសាចក្រហម
ក្នុងការប្រកួតជុំទី 28 នៃក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League រវាងក្លឹបបិសាចក្រហម Manchester United និង Everton បានបញ្ចប់ទៅដោយលទ្ធផល 2-0 នៅមុននេះបន្តិច។ ដោយឡែកគ្រាប់បាល់ទាំង 2 គ្រាប់ដែលកើតឡើងនៅក្នុងការប្រកួតសុទ្ធតែជាបាល់ប៉េណាល់ទីដែលមួយជាការប៉េណាល់ទីពី Bruno Fernandes និងមួយគ្រាប់ទៀតជាការទាត់ពី Rashford។
ទោះជាយ៉ាងណាក៏ដោយ រឿងដ៏គួរឲ្យចាប់អារម្មណ៍នោះ គឺការស៊ុតបាល់ប៉េណាល់របស់ខ្សែបម្រើប្រយុទ្ធ Bruno Fernandes ដោយវាជាគ្រាប់បាល់ស៊ុតប៉េណាល់ទីទី 29 របស់គាត់សម្រាប់ក្លឹបបិសាចក្រហម ហើយបានធ្វើឲ្យគាត់វ៉ាដាច់កំណត់ត្រាស៊ុតបាល់ប៉េណាល់ទីច្រើនបំផុតរបស់ក្លឹបដែលកាន់កាប់ដោយវីរបុស Ruud van Nistelrooy មានចំនួន 28 គ្រាប់។
យោងតាមរបាយការណ៍របស់ Bleacher Report បានឲ្យដឹងថា កីឡាករសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ពេលនេះ បានក្លាយជាកីឡាករស៊ុតបាល់ប៉េណាល់ទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Manchester United ដោយពេលនេះមិនមានកីឡាករណាម្នាក់របស់ក្លឹបស៊ុតបាល់ប៉េណាល់ទីច្រើនជាងគាត់ឡើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!