បាល់ទាត់អន្តរជាតិ
ខ្សែការពាររបស់ Lille កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Real Madrid
គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid កំពុងធ្វើការលើលទ្ធភាពនៃការចុះហត្ថលេខាលើ ខ្សែការពារកណ្តាលវ័យក្មេងរបស់ក្លឹប Lille គឺកីឡាករ Leny Yoro។ យោងតាមគេហទំព័រ Sport.es បានឲ្យដឹងថា Real Madrid បានមើលឃើញថា កីឡាករសញ្ជាតិបារាំងវ័យ 18 ឆ្នាំរូបនេះនឹងក្លាយជាខ្សែការពារដ៏ល្អបំផុតនាពេលអនាគត។
លើសពីនេះទៀត Real Madrid ក៏បានត្រៀមខ្លួនក្នុងការដាក់សំណើរជាទឹកប្រាក់ប្រហែល 30 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Leny Yoro ផងដែរ។ កុងត្រាបច្ចុប្បន្នរបស់ Yoro ជាមួយក្លឹបមានសុពលភាពដល់ខែមិថុនា ឆ្នាំ 2025 ហើយគាត់មានប្រាក់ពលកម្មប្រចាំឆ្នាំ 360,000 អឺរ៉ូ។
យោងតាម Transfermarkt បានឲ្យដឹងពីតម្លៃខ្លួនរបស់គាត់ ប្រហែលជា 25 លានអឺរ៉ូប៉ុណ្ណោះ។ គួរចាប់អារម្មណ៍ផងដែរថា ខ្សែការពារឆ្នើមរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹប PSG ផងដែរ តែក្លឹប Lille មានទំនោរក្នុងការលក់កីឡាកររបស់ពួកគេទៅឲ្យ Real Madrid ជាងក្លឹបក្នុងស្រុករបស់ខ្លួន។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur