បាល់ទាត់អន្តរជាតិ
ឃើញមិនសូវស្រួល! PSG ត្រៀមបន្តកុងត្រាថ្មីលើខ្សែការពារស្លាប Achraf Hakimi
របាយការណ៍ការចុងក្រោយមួយបានអះអាងថា ក្លឹប PSG កំពុងមានបំណងបន្តកុងត្រាថ្មីជាមួយខ្សែការពារសំខាន់ Achraf Hakimi (នេះបើយោងតាមអ្នកកាសែតកីឡា Nicolo Schira)។ យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា PSG គ្រោងនឹងផ្តល់ជូនកីឡាករសញ្ជាតិម៉ារ៉ុករូបនេះនូវកុងត្រាថ្មីដែលមានសុពលភាពរហូតដល់ឆ្នាំ 2028 ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2026។
ចំពោះគំនិតនៃការបន្តកុងត្រាថ្មីពីសំណាក់ PSG សម្រាប់កីឡាករវ័យ 25 ឆ្នាំរូបនេះ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយកាលពីមួយរយៈមុនមានរបាយការណ៍ជាច្រើនបានលើកឡើងថា Achraf Hakimi ចង់ចាកចេញទៅអតីតក្លឹបចាស់ Real Madrid វិញ ដើម្បីតាមមិត្តជិតដិតរបស់គាត់ Kylian Mbappe ហើយនេះប្រហែលជាមូលហេតុដែល PSG ចង់ចងជើងគេមិនឲ្យផ្ទេរចេញទៅទឹកដីអេស្ប៉ាញ។
គួរដឹងផងដែរថា Hakimi គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Real Madrid។ គាត់បានលេងឲ្យ PSG តាំងពីឆ្នាំ 2021 ដោយពេលនោះក្លឹបយក្សបារាំង បានចំណាយប្រាក់ 68 លានអឺរ៉ូទិញគាត់ពី Inter Milan។ រដូវកាលនេះ គាត់បានរួមចំណែកស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 5 ដង ពីការបង្ហាញខ្លួន 29 ប្រកួតរបស់ PSG ក្នុងនាមជាខ្សែការពារស្ដាំ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង