បាល់ទាត់អន្តរជាតិ
Barcelona កំពុងពិចារណាប្រគល់អាវលេខ 10 ឲ្យកីឡាករវ័យក្មេង Lamine Yamal
អាវលេខ 10 ដែលត្រូវបានគេចាត់ទុកជាលេខដ៏ល្បីល្បាញរបស់ក្លឹប Barcelona ត្រូវបានទុកចោលនៅរដូវកាលនេះ បន្ទាប់ពីម្ចាស់លេខនេះ Ansu Fati ត្រូវបានក្លឹបដាក់ឲ្យខ្ចីជើងទៅ Brighton។ គិតចាប់តាំងពីការចាកចេញរបស់ Lionel Messi មក មានតែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះប៉ុណ្ណោះ ដែលបានកាន់កាប់អាវលេខ 10។
យ៉ាងណាមិញ បើយោងតាមចុះផ្សាយរបស់វិទ្យុ Catalunya បានឲ្យដឹងថា វានឹងមិនមានករណីទុកលេខនោះចោលទៀតទេនៅឆ្នាំក្រោយ ខណៈដែលក្លឹប Barcelona ចង់ឃើញលេខអាវនេះ ត្រូវបានកីឡាករណាម្នាក់ពាក់នៅក្នុងក្រុមរបស់ខ្លួន។ ស្របពេលជាមួយគ្នានោះដែរ Ansu Fati ដែលជាម្ចាស់អាវលេខ 10 នេះ កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ក្នុងការវិលត្រឡប់មកវិញ។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ansu Fati មិនមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍ឡើយ ក្នុងអំឡុងពេលគាត់ខ្ចីជើងពេញមួយរដូវកាលជាមួយ Brighton។ ស្របពេលជាមួយគ្នានោះដែរ បែរជាទម្រង់លេងរបស់កីឡាករវ័យក្មេង Lamine Yamal កំពុងលេចធ្លោរខ្លាំង ហើយត្រូវបានគេគិតថា នឹងអាចក្លាយជាបេក្ខភាពដែលទទួលបានអាវលេខ 10 នៅរដូវកាលក្រោយ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS