បាល់ទាត់អន្តរជាតិ
Pique រំលឹកអតីតកាលពេលឃើញទេពកោសល្យរបស់ Messi ជាលើកដំបូង
អតីតខ្សែការពារកណ្ដាលរបស់ក្លឹប Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ Gerard Pique បានរំលឹកអំពីរឿងអតីតកាលដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់ នៅពេលគាត់បានឃើញខ្សែប្រយុទ្ធ Lionel Messi ជាលើកដំបូង ពេលដែលពួកគេលេងនៅក្លឹបកាតាឡាន់ជាមួយគ្នា។
យោងតាមសម្តីរបស់ Pique ដែលបានដកស្រង់ដោយ TalkSport បានឲ្យដឹងថា៖ “គាត់ (Messi) គឺជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ពេលគាត់មកដល់ដំបូងៗ គាត់មានមាឌតូចស្គមខ្លាំង។ ប៉ុន្តែបន្ទាប់មកគាត់បានចាប់ផ្តើមហ្វឹកហាត់នៅរដូវកាលដំបូង វាហាក់ដូចជាមិនអាចទៅរួចទេដែលបាល់អាចចេញពីជើងរបស់គាត់បាន, វាមិនអាចទៅរួច ក្នុងការតាមរំខានចង្វាក់បាល់គាត់ ហើយបន្ទាប់ពីថ្ងៃនោះមកយើងបានភ្ញាក់ផ្អើល និងឆ្ងល់ថា តើគេជាអ្វីទៅ?”។
សូមរំលឹកផងដែរថា Messi បានលេង 778 ប្រកួតឲ្យ Barcelona ដោយស៊ុតបញ្ចូលទីសរុបរហូតដល់ 672 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 303 ដង។ រស់នៅក្នុងទ្រនំជាមួយនឹងក្លឹបកាតាឡាន់ Messi បានឈ្នះពាន La Liga 10 ដង, ពាន Copa del Rey 7 ដង, ពាន Spanish Super Cup 8 ដង, ពាន UCL 4 ដង, UEFA Super Cup 3 ដង និង Club World Cup 3 ដង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់